CATEGORIES
OTHER

Tuesday, November 19, 2013

វិធី​ការពារ​ខ្លួន កុំឲ្យ​កើត​មាន​ជំងឺ​មហារីក​ស្បែក

Posted by Unknown  |  at  9:38 PM

រោគមហារីកស្បែក គឺត្រូវបានគេបែងចែកជា ៣ប្រភេទដែលមាន រៀបរាប់ដូចខាងក្រោមនេះ៖
១-មហារីកស្រទាប់កោសិកា បាហ្សាល់ (Basal Cell carcinoma) ៖ ជាដុំពកតូចមួយមាន ពណ៌ថ្លាឬក៏ក្រហម ដែលមានការវិវត្តន៍ ទៅមុខយឺតៗ ហើយដុំនេះអាច បណ្តាលឲ្យចេញឈាម ឬក្លាយទៅជាដំបៅមួយ។ រោគមហារីកនេះនឹងកម្រធ្វើឲ្យ មនុស្សស្លាប់ណាស់។
២-មហារីកស្រទាប់ កោសិកាស្គាំមើស្ស (Squamous Cell Carcinoma) ៖ ជាតំបន់មួយដែល មានសភាពដូចជា ប្រេះស្រកា ហើយមានពណ៌ក្រហម។ តំបន់នេះវាអាចបណ្តាល ឲ្យមានការចេញឈាម ឬបង្កើតជាដំបៅ។ករណីនេះ វាកម្រនឹងបណ្តាល ឲ្យស្លាប់ដូចគ្នាដែរ។
៣-មហារីកស្រទាប់កោសិកា ដែលមានតួនាទីផលិត សារជាតិមេឡានីន (Malignant melanomas) ៖ ជាអាចម៏រុយឬក៏ជា ប្រជ្រុយមួយដែលមាន ការផ្លាស់ប្តូររូបរាង រវាងកម្រាស់ពណ៌។ ករណីនេះវានឹងអាចបណ្តាល ឲ្យមានអត្រាមរណៈខ្ពស់ បើសិនជាពុំបានទទួល ការព្យាបាលទាន់ពេល។
តើអ្នកណាដែលជា អ្នកប្រឈមមុខខ្ពស់ នឹងការកើតមាន រោគមហារីកស្បែក?
យោងទៅតាមអ្នកស្រីវេជ្ជបណ្ឌិត Anthony Quinn ដែលជា អ្នកឯកទេសផ្នែករោគ ស្បែកបានមាន ប្រសាសន៏ថា អត្រានៃការប្រឈមមុខខ្ពស់ នឹងការកើតមាន រោគមហារីកស្បែក គឺត្រូវបានជួបប្រទេះនៅលើ មនុស្សដែលមានវ័យ៣០ឆ្នាំ និង ៤០ឆ្នាំ។
ចំពោះមនុស្សដែល មានវ័យ៣០ឆ្នាំវិញ គឺមានកម្រិតនៃការប្រឈមមុខ នឹងជំងឺមហារីកស្បែក ប្រភេទមិនមែន មេឡាណូម៉ា(Non-melanoma) ៥ដងខ្ពស់ជាធម្មតា។
ម្យ៉ាងវិញទៀត ជាទូទៅរោគមហារីក ភាគច្រើនតែងតែកើត មានឡើងនៅលើមនុស្ស ដែលធ្វើការនៅក្នុង បន្ទប់ម្លប់ ឬក៏នៅក្នុងការិយាល័យជាដើម នឹងអ្នកដែលទទួល រងនូវកម្តៅថ្ងៃខ្លាំង។
វិធីដើម្បីកុំឲ្យកើត មានជំងឺមហារីកស្បែក
១-គួរស្លៀកពាក់ខោជើងវែង អាវដៃវែង និងពាក់មួកដែលមាន ហាមធំដើម្បីចៀសវាង កុំឲ្យត្រូវកម្តៅថ្ងៃជា ពិសេសទៅទៀត គឺគួរចៀសវាងកុំឲ្យ ត្រូវកម្តៅថ្ងៃនៅពេល វេលាចន្លោះពីម៉ោង ១១ដល់ម៉ោង ៣រសៀល។
២-យ៉ាងហោចណាស់ក៏គួរ តែលាបក្រេមការពារ កម្តៅថ្ងៃដែលមាន សារជាតិវីតាមីនEដែរ។ អ្នកគួរតែលាបវាមុនពេលចេញ ទៅត្រូវនឹងកម្តៅថ្ងៃ១៥នាទី។
៣- បើសិនជាមានប្រជ្រុ យឬអាចម៏រុយនៅត្រង់ កន្លែងណាមួយនោះ អ្នកគួរតែសង្កេត និងតាមដានមើលភាព ប្រែប្រួលខុសពីប្រក្រតីរបស់វា។បើសិនជាសង្កេតទៅ មានការប្រែប្រួលមែន អ្នកគួរតែទៅពិនិត្យ និងពិគ្រោះយោបល់ ជាមួយគ្រូពេទ្យ ទើបជាការប្រសើរ៕

ប្រភព៖lookingtoday

© 2013 Khmerpage.info
.Design By : Sabaynews.org.
back to top