កូរ៉េ៖ តាមប្រភព ព័ត៌មានបរទេស កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងទៅ បានប្រាប់ឲ្យដឹងថា តារាសម្តែង និងតារាម៉ូដែល ស្រីកូរ៉េខាងត្បូង បាននាំគ្នា បង្អួតសម្រស់ និងភាពសិចស៊ីរបស់ខ្លួន ក្នុងកម្មពិធី "Festival drama Deajeon Second aka APAN Star Awards" នៅក្នុងសាកលវិទ្យាល័យ Great Hall Chungnam ក្នុងប្រទេសកូរ៉េខាងត្បូង។ ពានរង្វាន់ ក្នុងព្រឹត្តិការណ៍នេះ ប្រគល់ជូន សម្រាប់តែតារាសម្តែង(Korean television actors)។
តារាស្រីទំាងនេះ បាននាំគ្នាមក បង្អួតសម្រស់ និងភាពសិចស៊ី នៅលើកម្រាលព្រំពណ៌ក្រហម ដើម្បីទាញយកប្រជាប្រិយភាពសម្រាប់ឆ្នាំថ្មី ពីទស្សនិកជន ដែលបានចូលរួម ក្នុងកម្មពិធីនេះ ដូចជា នាង Song Hye Kyo ដែលត្រូវបានគេស្គាល់ថា ហាន់ជីអ៊ុន បានបង្ហាញសម្រស់ លាយឡំជាមួយសាច់សខ្ចី ធ្វើឲ្យអ្នកទស្សនា មានការចាប់អារម្មណ៍ លើខ្លួន នាងយ៉ាងខ្លំាង។ នាង Hong Soo Ah និងនាង Kang Ye Bin វិញ លេងយ៉ាងអស់ដៃ ដោយបញ្ចេញ គល់សុដន់យ៉ាងធំ ដាក់ភ្នែកទស្សនិកជន ធ្វើឲ្យទស្សនា មិនដាក់ភ្នែក ពេលបានឃើញសុដន់ របស់ពួកគេទាំង ២ បែបនេះ ៕
ប្រភព៖lookingtoday