កាលពីពេលថ្មីៗក្រុមហ៊ុន Apple ទើបតែបានបញ្ចេញ IPhone 5S នឹង 5C ប្រមាណជា ២ខែមុនប៉ុណ្ណោះ ក៏ស្រាប់លេចលឺព័តមានពីរូបរាងរបស់ IPhone ជំនាន់ក្រោយដែលគេដឹងថាជា IPhone 6 នោះ ។
ក្រុមហ៊ុន APPLE នៅតែបន្តបង្កើត នឹងកែច្នៃរូបរាង ជនឹងកំពុងរកវិធីសាស្រ្តដើម្បីបំពាក់បច្ចេកវិទ្យាថ្មីៗ ទៅលើជំនាន់ IPhone ជំនាន់ក្រោយរបស់ខ្លួន ។ រហូតមកដល់ពេលនេះ ក្រុមហ៊ុន APPLE បានគ្រោងនឹង បំពាក់អេក្រង់ ៣ជ្រុង ទៅលើជំនាន់ IPhone ក្រោយទៀត ដែលជាបច្ចេកវិទ្យាថ្មី បំផុតរបស់ IPhone ។
ដូចលោកអ្នកបានឃើញក្នុងរូបភាពចឹង គឺក្រុមហ៊ុន APPLE អាចនឹងបំពាក់អេក្រង់ទៅ ចំហៀងសងខាងរបស់ IPhone 6 ដែលអាចឲលោកអ្នកគ្រប់គ្រង បេតុង ចុច ដោយប្រើអេក្រង់ ថាច់ ចំនួស វិញ ដែលធ្វើឲលោកអ្នកងាយស្រួល ជាងមុន ហើយរូបរាងវាមើលទៅ ក៏ឡូយមិនធម្មតាទេ ។
ទោះជាយ៉ាងនេះក៏ដោយ វាមានភាគរយតិចតួចណាស់ដែលថា Apple នឹងចេញនូវអេក្រង់ម៉ូដែលនេះ នាខែកញ្ញាក្រោយនេះ។ គួរបញ្ជាក់ផងដែរថា វាក៏មានពាក្យចចាមអារាមពីក្រុមហ៊ុន Samsung ទាក់ទងនឹងការ design អេក្រង់មុខបីនេះដែរនាពេលអនាគត។
ប្រិយមិត្តយល់ថាយ៉ាងម៉េចដែលប្រសិនបើ ក្រុមហ៊ុន APPLE បំពាក់អេក្រង់ បី ជ្រុងទៅលើ IPhone 6 ?
ដោយ លី
ប្រភព បរទេស