កូរ៉េ៖ ប្រភពព័ត៌មានពីគេហទំព័រ កម្សាន្ត Allkpop បានឲ្យដឹងថា ក្រុម Big Bang នឹងរួមគ្នាជាថ្មី មកអង្រួនឆាកប្រគំតន្ត្រីនៅសួនច្បារ ស្តាតអូឡាំពិកក្នុង ទីក្រុងសេអ៊ូល នៅ ថ្ងៃទី ២៥ និង ២៦ ខែមករាបន្ទាប់ពីពួកគេខានសម្តែងរួមគ្នា លើឆាកអស់រយៈពេលជាង ១ ឆ្នាំមកហើយ។
ខាងផលិតកម្ម YG Entertainment មិនបានបញ្ជក់ច្រើនពីការប្រគំតន្ត្រីនេះនោះទេ។
ពូកគេគ្រាន់តែប្រាប់ពីសកម្មភាពសម្តែងតន្ត្រីទេសចរណ៍ពិភពលោករបស់ G-Dragon, តន្ត្រីទេសចរណ៍នៅប្រទេសជប៉ុន របស់ Daesung, ការចេញអាល់ប៊ុម Soloថ្មី របស់ Seungri និង Taeyang, ការចេញអាល់ប៊ុមថ្មី Solo និងថតខ្សែភាពយន្ត “The Commitment” របស់ T.O.P តែប៉ុណ្ណោះ។
យ៉ាងណាមិញចំពោះ សំបុត្រសម្រាប់ការចូលរួមទស្សនាការប្រគំតន្ត្រីរបស់ ក្រុម Big Bang នឹងមានដាក់លក់នៅថ្ងៃទី ១០ និង ១១ ខែធ្នូនេះ៕
ប្រភព lookingtoday
Login
