ប្រទេសអេហ្ស៊ីប ៖
យ៉ាងហោចណាស់អ្នកដំណើរ ២២ នាក់បានស្លាប់ ក្នុងហេតុការណ៍
រថភ្លើងបើកបុកជាមួយឡានក្រុង
និងរថយន្តផ្សេងៗទៀតបន្តគ្នា នៅលើផ្លូវភាគខាងត្បូង
នៃទីក្រុងគែ ប្រទេសអេហ្ស៊ីប នៅព្រឹកព្រលឹមថ្ងៃទី១៨
ខែវិច្ឆិកា ដែលអាចចាត់ទុក ជាព្រឹត្តិការណ៍ សោកនាដកម្មថ្មីមួយទៀត។
ទូរទស្សន៍រដ្ឋអេហ្ស៊ីបបានផ្សាយថា
រថភ្លើងបានបុកជាមួយរថយន្តចំនួនបី ត្រង់ចំណុចផ្លូវកាត់គ្នា
នៅភាគខាងត្បូងនៃទីក្រុងគែ ក្នុងនោះមានទាំងរថយន្តក្រុង
ដឹកអ្នកដំណើរផងដែរ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលអេហ្ស៊ីប
បានបញ្ជាក់ថា ការបូកសរុបចុងក្រោយ ចំនួនអ្នកស្លាប់មាន ២២ នាក់
មិនមានច្រើនជាងនេះទេ បើទោះបីជាមានចំនួន អ្នករងរបួសច្រើនក៏ដោយ។
សមត្ថកិច្ចក៏បានបញ្ជាក់ថា មនុស្ស ១៥ នាក់រងរបួស ក្នុងនោះមួយចំនួន
សមត្ថកិច្ចមិនទាន់ស្គាល់អត្តសញ្ញាណ ហើយនៅប៉ុន្មានឆ្នាំចុងក្រោយនេះ
ប្រជាជនអេស្ស៊ីប បានស្លាប់ជាបន្តបន្ទាប់ ដោយសារគ្រោះថ្នាក់
បង្កដោយរថភ្លើង។ ដូចជានៅខែវិច្ឆិកា ឆ្នាំ២០១២ កុមារ ៤៧ នាក់ស្លាប់
ពេលរថភ្លើងបុករថយន្តដឹកសិស្ស ហើយនៅខែមករាឆ្នាំ២០១៣ នេះ មនុស្ស ១៧
នាក់ស្លាប់ ពេលរថភ្លើងបើកធ្លាក់ផ្លូវ៕
ប្រភព៖វត្តភ្នំ