អង់គ្លេស : វាពិតជាមិនគួរឲ្យជឿ ដែលនៅក្នុងនំសាំងវិច លក់ក្នុងហាងមាន បង្កប់ទៅដោយជន្លេនមួយក្បាល ដ៏គួរអោយរអើម ។ ស្ត្រីចំណាស់ម្នាក់រស់ នៅក្នុងទីក្រុង Devon ប្រទេសអង់គ្លេស បានឃើញជន្លេននៅ ក្នុងនំសាំងវិច សាច់មាន់ បន្ទាប់ពីគាត់បានទិញ វានៅហាងនំមួយ ហើយបរិភោគជាមួយចៅៗរបស់គាត់។
លោកស្រី Thompson និយាយថា គាត់បានកាត់នំ ជាដុំហើយចែកអោយចៅៗ ស្រាប់តែគាត់បាន ឃើញសត្វជន្លេននៅលើចាន ពិតជាគួរឲ្យភ្ញាក់ផ្អើល និងគួរឲ្យរអើមណាស់។ ក្រោយពីបរិភោគសាំងវិចអស់ខ្លះ ហើយ Thompson គាត់មានអារម្មណ៍ថា ដូចជាចាក់ស្កៀបនៅក្នុងពោះជាខ្លាំង ហើយធ្វើឲ្យគាត់ធ្លាក់ខ្លួនឈឺតែម្តង។ បន្ទាប់ពីមានការរាយការណ៍ដល់ប៉ូលីសពី បញ្ហានេះ ពួកគេកំពុងធ្វើការស៊ើបអង្កេត នៅឯហាងលក់នំសាំងវិចនោះ ពីអនាម័យនៃការធ្វើអាហារ ដល់អតិថិជន ដើម្បីដឹងពីមូលហេតុពិតប្រាកដ៕
ប្រភព៖lookingtoday
Login
