CATEGORIES
OTHER

Wednesday, November 27, 2013

និពន្ធនាយកព័ត៌មាន ក្នុងតំបន់អាស៊ាន ជួបគ្នានិយាយពី ឥទ្ធិពលព័ត៌មាន តាមប្រព័ន្ធអនឡាញ

Posted by Unknown  |  at  7:56 PM

បាងកក៖ ក្រុមនិពន្ធនាយក និងអ្នកព័ត៌មាន ជើងចាស់ ក្នុងតំបន់អាស៊ាន មកពីកម្ពុជា ថៃ ហ្វីលីពិន និងវៀតណាម នឹងបើកកិច្ចពិភាក្សារួមគ្នាមួយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៣ នាទីក្រុងបាងកក ប្រទេសថៃ និយាយពីឥទ្ធិពលព័ត៌មានតាមប្រព័ន្ធអនឡាញ។
កិច្ចពិភាក្សារយៈពេលមួយថ្ងៃនេះ ត្រូវបានរៀបចំឡើងដោយ សមាគមអ្នកផ្តល់ព័ត៌មានតាមបណ្តាញសង្គម ហៅកាត់ថា SONP (SOCIETY FOR ONLINE NEWS PROVIDER) ហើយកិច្ចពិភាក្សានេះ ក៏ជាខួបឆ្នាំទី៤ របស់សមាគមផងដែរ។
បើតាមលោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដែលត្រូវបានអញ្ជើញចូលរួមក្នុងកិច្ច ពិភាក្សានេះដែរនោះ បានថ្លែងឲ្យដឹងថា ក្រុមអ្នកព័ត៌មានដែលត្រូវបានអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សា គឺជាក្រុម និពន្ធនាយកបណ្តាញព័ត៌មានមានប្រជាប្រិយភាពនៅកម្ពុជា វៀតណាម និងហ្វីលីពិន។ ក្នុងនោះនៅកម្ពុជា គេ ជ្រើសយកគេហទំព័រដើមអម្ពិល (www.dap-news.com), ហ្វិលីពិន គេហទំព័រ The Philippine Daily Inqui rer និង វៀតណាម គឺគេហទំព័រ People Daily Online។
លោក សយ សុភាព ក៏បានថ្លែងការរំពឹងទុក្ខរបស់លោកថា តាមរយៈជំនួបរយៈពេញមួយថ្ងៃស្អែកនេះ ក្រុម និពន្ធ នាយក និងអ្នកព័ត៌មានជើងចាស់នៅក្នុងប្រទេសទាំង៤ ក្នុងតំបន់អាស៊ាន នឹងទទួលបាននូវបទពិសោធន៍ថ្មីៗ បន្ថែមទៀត ក្នុងការផ្តល់ព័ត៌មានតាមប្រព័ន្ធអនឡាញដល់មិត្តអ្នកអាន ហើយក៏នឹងស្វែងរកនូវដំណោះស្រាយលើ បញ្ហាប្រឈមមួយចំនួនក្នុងពេលបច្ចុប្បន្ន និងទៅអនាគត៕

 បុរសពាក់អាវពណ៌ខ្មៅ លោក John Nery មកពីហ្វីលីពិន អង្គុយបន្ទាប់លោក សយ សុភាព នារីអង្គុយទល់មុខលោក សយ សុភាព អ្នកសារព័ត៌មានថៃ នារីអង្គុយទល់មុខបុរសជនជាតិហ្វីលីពិន អ្នកនាង Nguyen Dieu Thuy មកពីវៀតណាម ពេលអង្គុយស្រស់អាហារពេលល្ងាចជុំគ្នា

ប្រភព  ដើមអំពិល

© 2013 Khmerpage.info
.Design By : Sabaynews.org.
back to top