CATEGORIES
OTHER

Thursday, November 21, 2013

ពីន ទេពី ចូលរួម​ជាភ្ញៀវ​កិត្តិយសកម្មវិធី “តារាក្នុងដួងចិត្តខ្ញុំ” នៅថ្ងៃសុក្រនេះ

Posted by Unknown  |  at  6:42 AM

ភ្នំពេញៈ បុប្ផាក្រពុំ ដែលកំពុងតែរីកសាយភាយ សម្រស់ស្រស់ស្អាតសាច់ម៉ដ្ឋរលោង កញ្ញា ពីន ទេពី នឹងចូលរួមជាភ្ញៀវកិត្តិយស ក្នុងកម្មវិធី "តារាក្នុងដួងចិត្តខ្ញុំ" នៃស្ថានីយវិទ្យុ ដើមអម្ពិល អេហ្វអឹម 93.75 មេហ្គាហឺត នៅថ្ងៃសុក្រ សប្ដាហ៍ នេះ។
នៅថ្ងៃសុក្រនេះ នឹងមានវត្តមាន តារាបង្ហាញម៉ូដប្រចាំក្រុម Sun Super Model កញ្ញា ពីន ទេពី ធ្លាប់មានភាពលេចធ្លោរ ក្នុងការសម្តែងឈុតខារ៉ាអូខេបទ “ពិន្ទុ១០០” របស់ កញ្ញា មាស សុខសោភា ចូលរួមបកស្រាយទាក់ទង នឹងការរីកចម្រើនក្នុងអាជីពសិល្បៈរបស់ នាងនៅក្នុងឆ្នាំថ្មីនេះ ថានាងមានអ្វីដែលថ្មី ហើយមានការមមាញឹក យ៉ាងណាខ្លះជាមួយការងារ ក្រៅពីការងារសិល្បៈ និងជីវិតឯកជនរបស់នាង។
ប្រិយមិត្តក៏អាចទូរស័ព្ទ ចូលរួមក្នុងកម្មវិធី ដើម្បីសាកសួរពីព័ត៌មាន ផ្ទាល់ខ្លួនរបស់នាង ក៏ដូចជាជជែកកម្សាន្ត ជាមួយបាន ដោយ ប្រិយមិត្ត គ្រាន់តែទូរស័ព្ទមក តាមប្រព័ន្ធទូរស័ព្ទ ចំនួន4ខ្សែ គឺលេខ 010 673 385, 088 863 633 8, 092 942 955 ,015 595 435 ។
ដូច្នេះបើសិនជាប្រិយមិត្ត ទស្សនិកជនចង់ដឹងពី ដំណើរដើមចមនៃ ការចូលប្រឡូក ក្នុងវិស័យសិល្បៈ ភាពរីកចម្រើន និងជីវិតឯកជន របស់តារាកិត្តិយស លោក អ្នកនាង ប្រិយមិត្តអ្នកស្តាប់ អាចរង់ចាំស្តាប់កម្មវិធី “តារាក្នុងដួងចិត្តខ្ញុំ” បាននៅថ្ងៃសុក្រនេះ។ លើសពីនេះទៅទៀត លោកអ្នកក៏ អាចបើកស្តាប់ការផ្សាយ ចេញពីវិទ្យុដើម អម្ពិល តាមរយៈគេហទំព័រ www.lookingtoday.com ដោយគ្រាន់តែចូលទៅកាន់កម្មវិធី Live Radio ជាការស្រេច ៕


ប្រភព ៖ ដើមអំពិល

© 2013 Khmerpage.info
.Design By : Sabaynews.org.
back to top