CATEGORIES
OTHER

Wednesday, November 27, 2013

ប្លែក ! វិចិត្រករនារីម្នាក់ កែច្នៃសុកមនុស្ស ធ្វើជាស៊ុមរូបថត

Posted by Unknown  |  at  7:42 PM

អង់គ្លេស : Amanda Cotton គឺជាវិចិត្រករម្នាក់ នៅក្នុងទីក្រុងឡុង ប្រទេសអង់គ្លេស ដែលបង្កើតស៊ុមរូបថត ធ្វើពី វត្ថុប្លែក ជាងអ្នកដទៃដោយ នាងបានជ្រើសយក សុកមនុស្ស មកកែច្នៃជា ស៊ុមដាក់រូបថត សម្រាប់តម្រូវការ របស់ មាតាគ្រប់រូប ដែលចង់បានស៊ុម ប្រភេទនេះដាក់រូបថត កូនរបស់ពួកគេ។
សុកមានភាពទំនាក់ទំនងរវាងម្តាយ និងកូន ដូច្នេះការរចនាស៊ុមដែល មានលក្ខណៈប្លែកបែបនេះ ត្រូវបាន វិចិត្រករ នារី ម្នាក់នេះនិយាយថា នាងចង់ឲ្យម្តាយ និងកូនមាន មនោសញ្ចេតនា នឹងគ្នាយ៉ាងស្អិតរមួត។
អតិថិជនម្នាក់និយាយថា នៅពេលកើតកូន នាងនឹងរក្សាសុក របស់នាងទុកក្នុងប្រអប់ មួយដើម្បី ឲ្យវិចិត្រករម្នាក់ នេះកែច្នៃជាស៊ុមដាក់រូបថត កូនរបស់នាង។
នាង Cotton បានធ្វើការកែច្នៃសុកមនុស្ស ជាមួយនឹងវត្ថុធាតុផ្សេងទៀតផ្សំ គ្នាដូចជាថ្លើមថ្ម ជ័រឈើ ជាដើម ដើម្បី បង្កើតចេញ បានជាស៊ុមដាក់ រូបថត។ ស៊ុមប្រភេទនេះច្រើនតែអតិថិជន ដែលជាមាតាទើប មកកម្ម៉ង់ ឲ្យធ្វើបែប នេះ ៕


© 2013 Khmerpage.info
.Design By : Sabaynews.org.
back to top