CATEGORIES
OTHER

Thursday, November 28, 2013

អ៊ុំ វណ្ណថាកាន​ ច្រាន​ចោល​ដំណឹង​ស្នេហា​ ជាមួយ​ ចន​ អេឡិចដាហ្វី​

Posted by Unknown  |  at  10:12 PM

ភ្នំពេញ៖ ថ្មីៗនេះ តារាសម្តែងរូបសង្ហា លោក ចន អេឡិចដាហ្វី បានប្រកាសប្រាប់ មហាជន តាមរយៈគេហទំព័រ LookingTODAY ថា បច្ចុប្បន្ន លោកកំពុងតែ មានទំនាក់ទំនងស្នេហា ជាមួយតារាសម្តែង កញ្ញា អ៊ុំ វណ្ណថាកាន ហៅស្រីម៉ុច ។ គ្រាន់តែព័ត៌មាន ដ៏រសើបនេះ ចុះផ្សាយមិនទាន់ បានប៉ុន្មានថ្ងៃផង ស្រាប់តែ តារាសម្តែង រូបស្រស់កញ្ញា អ៊ុំ វណ្ណថាកាន បានចេញមុខបដិសេធ ភ្លាមៗចំពោះ ការប្រកាស ប្រាប់របស់លោក ចន អេឡិចដាហ្វី ថា រូបនាងមិនបានស្រឡាញ់ ឬមានស្នេហា ជាមួយលោក ដាហ្វីទេ ពោលគឺគ្រាន់រាប់អាន គ្នាជិតស្និទ្ធ ក្នុងនាមជាអ្នកសិល្បៈ រួមអាជីពប៉ុណ្ណោះ ។
ជួបសម្ភាសន៍ ជាមួយគេហទំព័រ LookingTODAY កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៣ តារាសម្តែងវ័យក្មេង សម្បូរមន្តស្នេហ៍កញ្ញា ស្រីម៉ុច បានរ៉ាយរ៉ាប់ ប្រាប់ឲ្យដឹងថា “តាមពិតទៅខ្ញុំ មិនមានទំនាក់ទំនង ស្នេហាអី ជាមួយ ដាហ្វី នោះទេ គឺខ្ញុំគ្រាន់តែរាប់អានគ្នា ជាមិត្តភក្តិជិតស្និទ្ធ តែប៉ុណ្ណោះ ព្រោះកន្លងមក ខ្ញុំតែងតែទៅណាមកណា ឬចូលកម្មវិធីផ្សេងៗ ជាមួយគ្នារហូត ។ ខ្ញុំពិតជាភ្ញាក់ផ្អើល ពេលឃើញគេហទំព័រ LookingTODAY ថា ខ្ញុំមានទំនាក់ទំនង ស្នេហាជាមួយ ដាហ្វី អ៊ីចឹង..” ។
ស្រីម៉ុច បានបរិយាយ ដោយខ្លាចបុរសសង្ហា លោក ចន អេឡិចដាហ្វី ខូចចិត្តថា“ខ្ញុំមិនចង់និយាយអ្វីច្រើននោះទេ ព្រោះខ្ញុំមិនចង់ឲ្យខាងប្រុស (ដាហ្វី)គេខូចចិត្ត តែខ្ញុំ និងគាត់គឺគ្រាន់តែ ជាមិនភក្តិស្និទ្ធស្នាល ប៉ុណ្ណោះ មិនមែនជាសង្សារនោះទេ”។ បន្ទាប់ពីបញ្ជាក់ ពីទំនាក់ទំនងរបស់នាង ជាមួយលោក ចន អេឡិចដាហ្វី រួចហើយ ស្រីស្រស់សម្ផស្សឆើត កញ្ញា អ៊ុំ វណ្ណថាកាន បានបង្ហើបប្រាប់ ពីការងារសិល្បៈ របស់នាង ឲ្យ LookingTODAY ដឹងថា បច្ចុប្បន្ននាង មានការមមាញឹក ជាខ្លាំង ចំពោះការហាត់និងបង្ហើត ក្បាច់រាំរបស់នាង ដើម្បីត្រៀមបង្ហាញ មហាជន នៅក្នុងផលិតកម្មមួយ ដែលនាងបានក្លាយទៅជា តារាចម្រៀង នៅក្នុង ផលិតកម្មនោះ ។
ចំពោះឈ្មោះផលិតកម្ម ដែលតារាសម្តែង វ័យក្មេងរូបនេះ បានក្លាយទៅជា តារាចម្រៀងនោះ គឺនាងមិនបានបង្ហើប ប្រាប់ឲ្យដឹងនោះទេដោយនាង បានបញ្ជាក់ថា “ខ្ញុំសុំទោសបង ខ្ញុំមិនអាច ប្រាប់បានទេ ព្រោះខាងផលិតកម្ម គេមិនឲ្យប្រាប់ ព្រោះចង់ឲ្យមហាជន មានការភ្ញាក់ផ្អើល” ។ គួរបញ្ជាក់ថា កន្លងមក កញ្ញា អ៊ុំ វណ្ណថាកាន ធ្លាប់បានសម្តែងខារ៉ាអូខេ បទចម្រៀងឲ្យផលិតកម្ម Pleng Record , អឹម និងធ្លាប់បានថតស្ពត ពាណិជ្ជកម្ម ឲ្យបណ្តាក្រុមហ៊ុនធំៗ ជាច្រើនផងដែរ ៕





 ប្រភព  lookingtoday

© 2013 Khmerpage.info
.Design By : Sabaynews.org.
back to top