CATEGORIES
OTHER

Monday, November 18, 2013

ជន​​ទំ​នើង​​មួយ​ក្រុម​​ជិះ​​ម៉ូតូ​​ស៊េរី​​ទំ​នើប ដេញ​​វាយ​​និង​​បាញ់​​បុរស​​ម្នាក់ ដួល​ស​ន្លប់​​ក្នុង​​ថ្លុក​ឈាម​

Posted by Unknown  |  at  8:02 PM

រាជធានី​ភ្នំពេញ ៖ ក្មេង​ស្ទាវ​​មួយ​ក្រុម ទំ​នង​​ជា​មាន​​ជ​ម្លោះ នៅ​តាម​​កន្លែង​​ផឹក​ស៊ី បាន​​ជិះ​​ម៉ូ​តូ​​ស៊េ​រី​​ទំ​នើប ដេ​ញ​​វាយ​និង​​បាញ់​​បុរ​ស​​ម្នាក់ ទាំង​​ក​ណ្តាល​រា​ត្រី ផ្អើល​ដល់​​ប្រ​ជា​ពល​រដ្ឋ នាំ​គ្នា​​មក​​ចោម​រោម​​មើល ក៏​​ឃើញ​​យុវ​ជន​​ម្នាក់ ត្រូវ​​គ្រាប់​កាំ​ភ្លើង​​ចំ​ក្បាលរងរបួស​ ធ្ងន់ធ្ងរ នៅ​ចំណុច​ផ្លូវ​បេតុង ក្រុមទី​៦ ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង ១២​យប់​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០​១៣ ។      
 
​ជនរងគ្រោះ និង​ក្រុម​ឃាត​កដៃ​ឆៅ មាន​ជា​ទំនាស់​ជាមួយគ្នា ក្នុង​ហាង​ផឹកស៊ី​ណាមួយ​ក្បែរៗ កន្លែងកើតហេតុ ហើយ​គេ​ឃើញ​ក្មេងស្ទាវ មួយក្រុម​មាន​គ្នា ៤ នាក់ ជិះ​ម៉ូតូ​ស៊េរី​ទំនើប ២ គ្រឿង ប្រដាប់​ដោយ​កាំភ្លើង ដេញ​វាយ​ជនរងគ្រោះ យ៉ាង​ប្រសាច​ពេញ​ផ្លូវ​។  រហូតដល់​ចំណុចកើតហេតុ ក្រុមក្មេងស្ទាវ​បាន​ចុះ វាយ​ក្បាល​ជនរងគ្រោះ មួយ​ស្នាប់​កាំភ្លើង បណ្តាល​ឲ្យ​បែកក្បាល ហូរឈាម​ស្រោច​ខ្លួន សន្លប់​ស្តូកស្តឹង​នៅនឹងកន្លែង កើតហេតុ​តែម្តង ។​
ជនរងគ្រោះ​មានឈ្មោះ អូន ប៊ុន​ណាត ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មុខរបរ​ជា​ព្រូ​រថយន្ត ស្នាក់នៅ​ផ្ទះជួល សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក និង​មាន​ស្រុកកំណើត នៅ​ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។ សាក្សី​បាន​ប្រាប់​សមត្ថកិច្ច​ថា ឈ្មោះ អូន ប៊ុន​ណាត បាន​រត់​យ៉ាង​លឿន តាម​បណ្តោយ​ផ្លូវ​បេតុង នឹង​បាន​ស្រែក​ឲ្យ ប្រជាពលរដ្ឋ​ជួយ ព្រោះ​ក្រុមក្មេងស្ទាវ ៤ នាក់​កំពុង​ជិះ​ម៉ូតូ ២ គ្រឿង​ដេញ​វាយ ហើយ​រត់​បាន​ជាង ១០០​ម៉ែត្រ ស្រាប់តែ​ឃើញ យុវជន​រងគ្រោះ​ដួលសន្លប់ ក្នុង​ថ្លុកឈាម និង​ឮ​សំឡេង​ផ្ទុះអាវុធ ចំនួន ២​គ្រាប់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែម្តង​៕ 

ប្រភព​៖វត្តភ្នំ

© 2013 Khmerpage.info
.Design By : Sabaynews.org.
back to top