CATEGORIES
OTHER

Wednesday, November 27, 2013

ថៃ៖ សហជីពកម្មករដ្ឋ នឹងចូលរូម ធ្វើបាតកម្មដែរ

Posted by Unknown  |  at  7:59 PM

បាងកក៖ សហព័ន្ធទំនាក់ទំនងការងារសហគ្រាសរដ្ឋ (SECR) បានអនុញ្ញាតឲ្យសមាជិករបស់ខ្លួនទាំងអស់ ឈប់ សម្រាក២ថ្ងៃ ដើម្បីចូលរួមបាតុកម្មប្រឆាំង រដ្ឋាភិបាលរបស់លោកស្រី យ៉ីងឡាក់ នៅថ្ងៃទី២៨-២៩ ខែវិច្ឆិកា។
គេហទំព័រកាសែតបាងកកប៉ុស្តិ៍រាយការណ៍ឱ្យដឹងនៅថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៣ ថា SECR មានសហជីព ចំនួន៤៥ ស្ថិតនៅក្រោមឆ័ត្ររបស់ខ្លួន។
SECR បានប្រកាសថា សមាជិករបស់ខ្លួនទាំងអស់នៅទូទាំងប្រទេស មានសិទ្ធិពេញទី ក្នុងការប្រើសិទ្ធិរបស់ខ្លួន ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ និងរដ្ឋបាលប្រជាធិបតេយ្យ ក្រោមរបបរាជានិយម អាស្រ័យធម្មនុញ្ញ ដោយយកថ្ងៃឈប់សម្រាក២ថ្ងៃ ទៅចូលរួមធ្វើបាតុកម្ម៕

 ប្រភព  ដើមអំពិល

© 2013 Khmerpage.info
.Design By : Sabaynews.org.
back to top