CATEGORIES
OTHER

Monday, November 18, 2013

ចាប់ម៉ូតូ ស៊េរីទំនើបអត់ពន្ធ ដែលឈ្មួញ នាំចូល មកលក់ នៅក្រុងបានលុង

Posted by Unknown  |  at  5:15 AM

រតនគីរី ៖ កម្លាំងនគរបាល ក្រុងបាន លុង កាលពីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៣ កន្លងទៅនេះ បានស្ទាក់ចាប់រថយន្ដ ដឹកម៉ូតូស៊េរីទំនើបអត់បង់ពន្ធ ចំនួន៨គ្រឿង ដែលឈ្មួញបានលួចយកមកលក់នៅក្រុង បានលុង ខេត្ដរតនគីរី ។
ការស្ទាក់ចាប់រថយន្ដដឹកម៉ូតូស៊េរីទំនើប អត់បង់ពន្ធខាងលើនេះ បានធ្វើឡើងនៅមុខ ផ្ទះជាង សឺង ភូមិជ័យជំនះ សង្កាត់ឡាបាន សៀក ក្រុងបានលុង មានម៉ូតូចំនួន៨គ្រឿង រួចហើយប្រគល់ទៅឱ្យកម្លាំងនគរបាល ការិ យាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ដ រតនគីរី ។
មន្ដ្រីនគរបាលក្រុងបានលុង បានឱ្យដឹង ថា ក្រោយពីទទួលបានព័ត៌មានថា មាន រថយន្ដមួយគ្រឿង កំពុងធ្វើដំណើរតាម បណ្ដោយផ្លូវជាតិលេខ ៧៨ ឆ្ពោះមកទីក្រុង បានលុង និងគួរឱ្យសង្ស័យផងនោះ ទើប កម្លាំងនគរបាលក្រុងបានលុង បានស្ទាក់ ដើម្បីធ្វើការឆែកឆេរ ស្រាប់តែប្រទះឃើញ ម៉ូតូជាច្រើនគ្រឿង នៅលើរថយន្ដដែលឈ្មួញ នាំចូលមិនបានបង់ពន្ធត្រឹមត្រូវជូនរដ្ឋ ។
មន្ដ្រីនគរបាលរូបនេះបានបន្ដថា រថយន្ដ ដឹកម៉ូតូអត់បង់ពន្ធខាងលើ ម៉ាក សាំយ៉ុង ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ ដោយធ្វើ ដំណើរចេញពីខេត្ដកំពង់ចាម ឆ្ពោះមកក្រុង បានលុង ដែលមានម្ចាស់ឈ្មោះ ស្រ៊ុន ភារិទ្ធ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ រត់តាក់ស៊ី ពីក្រុងសួង មកខេត្ដរតនគីរី ។
ប្រភពព័ត៌មានពីមន្ដ្រីនគរបាលដដែល នេះ បានបន្ដទៀតថា ម៉ូតូដែលសមត្ថកិច្ច ដកហូតបានខាងលើនេះ រួមមាន ម៉ូតូវ៉េវ គ្មានស្លាកលេខ ម៉ូតូម៉ាក ស៊ីរ៉ូសសរុប ៨ គ្រឿង ។
នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៣ ម៉ូតូទាំង ៨គ្រឿងនេះ ត្រូវបានសមត្ថកិច្ច ក្រុងបានលុង ប្រគល់ទៅឱ្យការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្ដរតនគីរី ដើម្បីយកទៅចាត់ការបន្ដទៀត ៕


ប្រភព៖ដើមអំពិល

© 2013 Khmerpage.info
.Design By : Sabaynews.org.
back to top