វៀតណាម៖ ក្មេងស្រីជនជាតិរៀតណាមម្នាក់ បានកើតជំងឺចំឡែកមួយ គឺពោះរបស់នាងរីកធំ ហើយជំងឺមួយនេះ ធ្វើទុក្ខនាងយ៉ាងខ្លាំង។ ក្មេងស្រីម្នាក់នេះ កើតក្នុងឆ្នាំ ១៩៩២។ នាងគឺជាក្មេងស្រីម្នាក់ស្លូតបូត និងខិតខំរៀនសូត្រ។ ប៉ុន្តែស្រាប់តែ ដើមឆ្នាំ ២០០៩ ជារៀងរាល់ខែ ជំងឺចំឡែកមួយតែងតែធ្វើទុក្ខនាង រហូតមានពេលខ្លះ សន្លប់នៅតាមផ្លូវទៀតផង។
អ្នកស្រី Zheng Jinfeng ដែលត្រូវជាម្ដាយរបស់ក្មេងស្រីរូបនេះ តែងតែនាំនាងទៅពិនិត្យ នៅមន្ទីរពេទ្យ ម្តងហើយម្តងទៀត ប៉ុន្តែគ្រូពេទ្យបានត្រឹមតែ ពន្យល់ពីអាការៈថា ជំងឺនេះអាចធ្វើឲ្យស្លេកស្លាំង សម្ពាធឈាមចុះទាប និងអស់កម្លាំងប៉ុណ្ណោះ។ អ្នកជិតខាង និងមិត្តភក្តិ នាំគ្នាប្រាប់ថា ជំងឺមួយនេះ គ្មានអ្វីធ្ងន់ធ្ងរនោះទេ ដូច្នេះម្តាយរបស់នាង ក៏បានទៅទិញថ្នាំឲ្យលេប ដើម្បីឲ្យជំងឺរបស់នាងបានធូរស្រាល។
ប៉ុន្តែថ្ងៃមួយ ក្នុងខែសីហា ឆ្នាំ ២០០៩ ស្រាប់តែនាង ឈឺពោះយ៉ាងខ្លាំង ម្តាយរបស់នាង ក៏បាននាំទៅមន្ទីរពេទ្យម្ដងទៀត ។ លោកគ្រូពេទ្យ បានធ្វើការសង្គ្រោះបន្ទាន់ ហើយវះកាត់ភ្លាមៗតែម្តង។ តាមការវិនិច្ឆ័យ លោកគ្រូពេទ្យ បានប្រាប់ថា ក្មេងស្រីម្នាក់នេះ មានជំងឺមហារីកស្រោមស្បូនធ្ងន់ធ្ងរ។ ជំងឺនេះ គឺជាជំងឺដ៏កាចសាហាវបំផុត។ ប្រសិនបើម្តាយរបស់នាង បញ្ជូននាង ទៅមន្ទីរពេទ្យយឺតជាងនេះបន្តិច ក្មេងស្រីម្នាក់នេះ អាចនឹងមានគ្រោះថ្នាក់ដល់ជីវិត។
នៅល្ងាចថ្ងៃទី ៧ ខែ សីហា ឆ្នាំ២០០៩ លោកគ្រូពេទ្យបានចំណាយ ពេលដល់ទៅ ៥ ម៉ោង ដើម្បីធ្វើការវះកាត់។ គ្រូពេទ្យផ្នែកជំងឺមហារីកនេះ បានប្រាប់ថា ពេលនេះសាច់ដុំ កំពុងតែរីករាលដាល ចាប់ពីប្រដាប់ភេទ រហូតដល់ពោះ។ ទោះបីជាធ្វើការវះកាត់យកសាច់ដុំនោះចេញក៏ដោយ ក៏មិនអាចវះកាត់យកចេញ បានទាំងស្រុងនោះដែរ។ ជំងឺនេះ អាចនឹងធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ ហើយអាចនឹងធ្វើឲ្យអ្នកជំងឺឆ្កួតបាន ថែមទៀតផង៕
ប្រភព lookingtoday
Login
