បាងកក៖ មេទ័ពនៃកងកម្លំាង ជើងគោកថៃ កាលពីថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា បានទាមទារឲ្យ ភាគីទំាងអស់ ដែល ជាប់ពាក់ព័ន្ធ ក្នុងជម្លោះនយោបាយ មិនត្រូវប្រទាញ ប្រទង់ទៅខាង ណានោះទេ។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៣ ដោយផ្អែកតាមការកាសែត បាងកកប៉ុស្តិ៍ ដកស្រង់សម្តីរបស់លោក ប្រាយុទ្ធ ចាន់អូឆា ថា «កងទ័ពនឹងបញ្ជាក់ទៅកាន់សាធារណជនថា កងទ័ព គឺជាកងទ័ពរបស់ព្រះមហាក្សត្រ និងប្រទេសជនថៃ»។
លោក ប្រាយុទ្ធ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញបន្ទាប់ពីក្រុមបាតុករ បានវាយសម្រុកកាន់ កាប់ទីស្នាក់ការកងទ័ព នៅពីរសៀលថ្ងៃសុក្រថា ក្រុមបាតុករដែលប្រឆំាងរដ្ឋាភិបាលទំាងនោះ គួរតែកុំបង្ខំឲ្យ កងទ័ព នៅឈរនៅខាងពួកគេ។ កងទ័ពកំពុងតាមដានស្ថានការណ៍ និងត្រៀមរួចជាស្រេចដើម្បីការងារប្រជាជន ក្នុងកាលៈទេសៈដែលមានរបួស និងស្លាប់បាត់បង់ជីវិត ដែលបណ្តាលមកពីការតវ៉ា ដែលបញ្ចូលទំាងហិង្សា ទៀតនោះ។
លោកបានបន្ថែម ដោយអំពាវនាវឲ្យមានការដោះស្រាយវិបត្តិនេះ ឲ្យបានឆាប់រហ័ស និងប្រកបដោយសន្តិភាព ផងដែរ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ក្រុមអ្នកតវ៉ាទំាងនោះ បានហែរក្បូនទៅកាន់ ទីសា្នក់ការរបស់ គណបក្សគ្រប់គ្រងអំណាច គឺគណបក្សភឿថៃ និងស្ថានទូតអាម៉េរិក ប្រចាំនៅទីក្រុង បាងកកថែមទៀតផង ៕
ប្រភព ដើមអំពិល