CATEGORIES
OTHER

Wednesday, November 27, 2013

តម្លៃ​ស្មាតហ្វូន នឹង​ធ្លាក់​ចុះ នៅ​ពេល​អនាគត

Posted by Unknown  |  at  7:54 PM

បើយោងតាមការព្យាកររបស់ ស្ថាប័នស្រាវជ្រាវទិន្នន័យអន្តរជាតិ (IDC) បានបង្ហាញថា ស្មាតហ្វូនត្រូវ បានគេរំពឹងថា មានការកើនឡើងដល់ ៣៩,៣ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈពេលដែល តម្លៃលក់ជាមធ្យម (ASPs) នឹងធ្លាក់ចុះ ១២,៨ភាគរយ ក្នុងតម្លៃ ៣៨៧ដុល្លារ ចុះត្រឹម ៣៣៧ដុល្លារ ។
លោក Ryan Reith នាយកប្រតិបត្តិ IDC បាននិយាយថា " ការធ្លាក់ចុះនៃតម្លៃស្មាតហ្វូន ពិតជាធ្វើឲ្យការប្រកួតប្រជែង មានការផ្លាស់ប្តូរយ៉ាងខ្លាំង ប៉ុន្តែការធ្លាក់ចុះនេះ បានធ្វើឲ្យស្មាតហ្វូន ក្លាយជាជម្រើសដ៏ពេញនិយម សម្រាប់ការទំនាក់ទំនង របស់អ្នកប្រើប្រាស់ រាប់ពាន់លាននាក់"។
ប្រភពស្រាវជ្រាវខាងលើ បានបន្តទៀតថា ទីផ្សារកាន់តែរីកចម្រើន ដែលធ្វើឲ្យការនាំចេញ ស្មាតហ្វួននៅលើពិភពលោក មានការកើនឡើង យ៉ាងឆាប់រហ័ស ខណៈ ពេលដែលអ្នកលក់ព្យាយាម ធ្វើឲ្យមានតុល្យភាព រវាងប្រាក់ចំណេញ និងកំណើនទីផ្សារ។
គួរបញ្ជាក់ផងដែរថា ការនាំចេញស្មាតហ្វូន ត្រូវគេរំពឹងថា មានប្រហែល ១/៧ នៃចំនួនប្រជាជននៅលើ ពិភពលោកនៅ ក្នុងឆ្នាំ២០១៣នេះ៕

© 2013 Khmerpage.info
.Design By : Sabaynews.org.
back to top