CATEGORIES
OTHER

Thursday, November 21, 2013

ក្រសួង ធនធានទឹក អំពាវនាវ ឲ្យកងទ័ព តាមព្រំដែន ប្រុងប្រយ័ត្ន ការប្រែប្រួល អាកាសធាតុ

Posted by Unknown  |  at  6:43 AM

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឲ្យវីរៈកងទ័ព ដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ ត្រូវបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នចំពោះ ការប្រែប្រួលអាកាសធាតុ ដែលកំពុងតែកើតមានឡើង នៅកម្ពុជាបច្ចុប្បន្ននេះ។
យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួលបាននៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ បានឲ្យដឹងថា “សូម បង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាសុខភាព ដែលអាចបង្កឲ្យមានជំងឺផ្សេងៗ បណ្តាលមកពីអាកាសធាតុចុះត្រជាក់ខ្លាំង”។
សេចក្តីជូនដំណឹងខាងលើបន្តថា នៅថ្ងៃទី២១ ខែវិច្ឆិកានេះ ជ្រលងសម្ពាធខ្ពស់ ស៊ីបេរី និងមូសុងឥសាន បានចាប់ផ្តើមមានឥទ្ធិពលមកលើកម្ពុជា ហើយបាតុភូត ធម្មជាតិនេះ នឹងបង្កើនឥទ្ធិពលកាន់តែខ្លាំង ក្នុងចន្លោះពេលចាប់ពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៣ ដល់ពាក់កណ្តាលខែមករា ឆ្នាំ២០១៤។
ប្រភពខាងលើបន្ថែមថា ស្ថានភាពបែបនេះ នឹងធ្វើឲ្យអាកាសនៅកម្ពុជានារដូវរំហើយនេះ មានសភាពត្រជាក់ខ្លាំងជាងបណ្តាឆ្នាំកន្លងទៅ ពិសេសចាប់ពីពាក់កណ្តាល ខែធ្នូ ឆ្នាំ២០១៣ ដល់ពាក់កណ្តាលខែមករា ឆ្នាំ២០១៤ដែលក្នុងអំឡុងពេលនេះ នៅថ្ងៃខ្លះ សីតុណ្ហភាពអប្បបរមា នៅតាមតំបន់នានា អាចនឹងធ្លាក់ចុះ៕

ប្រភព៖ ដើមអំពិល

© 2013 Khmerpage.info
.Design By : Sabaynews.org.
back to top