ដើម្បីបន្ថយចំណង់ អាហារ កុំឲ្យទទួលទានច្រើន គ្រប់ពេល នាំឲ្យធាត់អ្នកអាច សាកល្បងតាម៣វីធី ដូចខាង ក្រោមៈ
១. ដកដង្ហើមវែងៗ នឹងតាំងចិត្តថា កំពុងបន្ធូរអារម្មណ៍ៈ ចាប់ផ្តើមដោយអោនក្បាល ឲ្យដល់ចុងជើង ១ថ្ងៃក្នុង រយៈពេល ២០នាទី និងជួយកាត់ បន្ថយកម្រិតអ័រម៉ូន នៃភាពតានតឹង ដែលជាមូលហេតុ បណ្តាលឲ្យហេវ។
២. បិទទូរទស្សន៍ៈ ដើម្បីកុំឲ្យនឹកឃើញដល់ការហូបចុក ហើយគួរប្តូរមកលេងល្បង ប្រាជ្ញាលេងអក្សរខ្វែង ឬលេង តន្រ្តីព្រោះវា ធ្វើឲ្យខួរក្បាលមិនសូវ នឹកឃើញដល់រឿងឃ្លាន។
៣. ស្រូបក្លិនក្រអូបៈ ការស្រូបយកក្លិនក្រអូប អាចជួយបន្ថយការឃ្លានបាន ។ ដូច្នេះអ្នកគួរតែសាកល្បង អុជទៀត ក្រអូបក្លិន ផ្កាវ៉ាន់នីឡា ឬក្លិនសូកូឡា នៅជិតៗខ្លួនក៏បាន ៕
Login
