បន្ទាយមានជ័យ៖ នគរបាលស្រុកព្រះនេត្រព្រះ បានសហការជាមួយ កងរាជអាវុធហត្ថស្រុក បានធ្វើការឃាត់ខ្លួនមនុស្សប្រុស-ស្រីចំនួន ១១នាក់ ខណៈពួកគេកំពុងវក់នឹងល្បែងស៊ីសង បៀរ អាប៉ោង ។
លោក កែវ ប៊ុនយឿន អធិការស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ការឃាត់ខ្លួននេះបានធ្វើឡើង កាលពីម៉ោងជាង ១រសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៣ឲ នៅភូមិអាដាំង ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ហើយនគរបាលចាប់បាន ចានចាក់អាប៉ោង១ មេអាប៉ោង១ ក្រណាត់ទ្រ១ បៀមួយហ៊ូ និងម៉ូតូ៤គ្រឿង ក្នុងនោះមានស្រី៤នាក់។
បច្ចុប្បន្ននេះ ពួកគេកំពុងស្ថិតនៅអធិការស្រុក ដើម្បីរង់ចាំបញ្ជូនទៅតុលាការ ចាត់វិធានការទៅតាមផ្លូវច្បាប់៕
ប្រភព ដើមអំពិល