CATEGORIES
OTHER

Wednesday, November 27, 2013

រថយន្តហ៊្វុយសូ ដឹកឥវ៉ាន់​ លើសចំណុះ ក្រឡាប់ធ្លាក់ផ្លូវជាតិលេខ ១ផ្ងារជើង ច្រង៉ាង រងរបួសធ្ងន់ ស្រាល៣ នាក់

Posted by Unknown  |  at  7:52 PM

ភ្នំពេញ ៖ បុរសម្នាក់ត្រូវរង របួសធ្ងន់ធ្ងរ និង២នាក់ទៀត រងរបួសស្រាល ខណៈដែលរថយន្តហ៊្វុយសូ មួយ គ្រឿងជិះដោយបុរស២នាក់ខាងលើ និងម្នាក់ទៀត អ្នកបើកបរយ៉ាងលឿន តាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌមានជ័យ កាលពីវេលាម៉ោង ១១និង៥០នាទីយប់ថ្ងៃទី២៧ ខែ វិច្ឆិកា ឆ្នាំ២០១៣ ។
ជនរងគ្រោះទាំង៣នាក់ នៅមិនទាន់ស្គាល់ពីអត្តសញ្ញាណនៅឡើយទេ ដោយសាររថយន្តសាមុយដឹកសង្គ្រោះនៅមន្ទីរពេទ្យបាត់ ។   
យោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាកហ៊្វុយស៊ូ ពាក់ស្លាកលេខ ភ្នំពេញ 3A-3160 ដឹកក្តារបន្ទះ និង សម្ភារ:សំណង់មួយចំនួន ដឹកចេញពីប្រទេសវៀតណាម បំណងឆ្ពោះមកកាន់រាជធានីភ្នំពេញ ដោយធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តគេចពីជង្ហុកបណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើងច្រង៉ាងចាក់សម្ភារៈរាយប៉ាយពេញផ្លូវ ហើយអ្នកជិះពីលើរថយន្តត្រូវរងរបួសធ្ងន់ធ្ងរនិង២នាក់ជិះខាងក្រៅ រងរបួសស្រាលត្រូវបានរថយន្តសាម៉ុយ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍ និងសហការជាមួយនគរបាលជំនាញស្ទូចយករថយន្តទៅរក្សាទុក នៅការិយាល័យជើងគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយ។ហេតុការណ៍ខាងលើនេះ កើតឡើងដោយសាររថយន្តដឹកឥវ៉ាន់លើសចំណុះ ទើបបណ្តាលឲ្យក្រឡាប់ផ្ងារជើងច្រង៉ាងបែបនេះ ។
សូមបញ្ជាក់ថា រថយន្តដឹកទំនិញ ដែលក្រឡាប់ កាលពីយប់រហូតមកដល់ពេលនេះ សមត្ថកិច្ចពាក់ព័ន្ឋនឹង ករណីនេះ តាំងពីថ្នាក់ខណ្ឌ រហូតដល់ថ្នាក់រាជធានី និងស្នងការរាជធានី នៅមិនទាន់ចាត់វិធានការ ស្ទូច រថយន្តចេញនៅឡើយ ទេ បង្កការកកស្ទះចរាចរណ៍ នៅតាមកំណាត់ផ្លូវលេខ១ តាំងពីចំណតរថយន្ត ស៊ុយ សុផាន រហូតមកដល់មុខវត្ត និរោធ ធ្វើឲ្យមជ្ឈដ្ឋាន ប្រជាពលរដ្ឋ និងអ្នកដំណើររអ៊ូរទាំគ្រប់គ្នា ៕



ប្រភព  ដើមអំពិល

© 2013 Khmerpage.info
.Design By : Sabaynews.org.
back to top