CATEGORIES
OTHER

Tuesday, November 26, 2013

មៀច ស្រីខួច ច្រានចោល​ដំណឹង ប្រុសក្មេង​សម្បូរ​ទ្រព្យ​ទាក់​ស្នេហ៍

Posted by Unknown  |  at  8:11 PM

ភ្នំពេញ៖ មុននេះបន្តិចតារាសម្តែង និងជាអតីតពិធីការិនី ក្នុងកម្មវិធី "មរតកសំនៀង"របស់ស្ថានីយទូរទស្សន៍ អប្សរា កញ្ញា មៀច ស្រីខួច ត្រូវបានប្រភពក្រៅផ្លូវការមួយ លួចបង្ហើបប្រាប់គេហទំព័រ LookingTODAY ឲ្យដឹងថា តារាសម្តែងថ្ពាល់ខួច បង្កប់ដោយ មន្តស្នេហ៍រូបនេះ មានបុរសវ័យក្មេងសម្បូរទ្រព្យ និងជាកូនអ្នកមានមុខមានមាត់ នៅក្នុងសង្គមម្នាក់ បានតាមប្រមាញ់ សុំស្នេហ៍និងចង់ថ្ពក់ យកបេះដូងរបស់នាង មកនែបនិត្យមេត្រី ។ លើសពីនេះទៅទៀត ប្រភពបានបន្តថា បុរសវ័យក្មេង សម្បូរទ្រព្យរូបនោះ បានជះលុយទាំងដុំៗ ដើម្បីផ្គាប់ចិត្ត កញ្ញា មៀច ស្រីខួច ថែមទៀតផង ។
បន្ទាប់ពីព័ត៌មាននេះ ត្រូវបានគេហទំព័រ LookingTODAY ចុះផ្សាយ ដោយដាក់ចំណងជើងថា “ប្រភពទម្លាយថា មៀច ស្រីខួច ត្រូវបុរសវ័យក្មេង សម្បូរទ្រព្យតាមថ្ពក់បេះដូង” ស្រាប់តែ នៅថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ២០១៣នេះ កញ្ញា មៀច ស្រីខួច បានច្រានចោលដំណឹងនេះ ដោយនាងបានបដិសេធថា គ្មានទំនាក់ទំនងស្នេហា ជាមួយបុរសវ័យក្មេង សម្បូរទ្រព្យណាម្នាក់ឡើយ ។ ស្រីខួច បាននិយាយយ៉ាងខ្លីថា “មានឯណាបង...! ប្រហែលជាគេច្រឡំហើយ ខ្ញុំគ្មានរឿង ដូចដែលគេនិយាយនោះទេ...!” ។
តារាសម្តែងសាច់ស សម្បូរមន្តស្នេហ៍ កញ្ញា មៀច ស្រីខួច ធ្លាប់បានសម្តែងខ្សែភាពយន្ត ឲ្យបណ្តាផលិតកម្មផ្សេងៗបានចំនួន៤រឿងមកហើយ មានដូចជារឿង" ម្ចាស់វិមានអាថកំបាំង , ភពលួសព្រលឹង, ល្អាងឃុំព្រលឹង" និងរឿង "រន្ទះជើងភ្នំភ្លើងវណ្ណៈ" ជាដើម។ ក្នុងចំណោមខ្សែភាពយន្ត ទាំងអស់នេះ ស្រីស្រស់សម្ផស្ស ឆើតឆាយរូបនេះ ត្រូវបានមហាជនស្គាល់ច្រើន តាមរយៈរឿង ម្ចាស់វិមានអាថកំបាំង ។
ដោយឡែកជុំវិញការងារសិល្បៈវិញ កញ្ញា មៀច ស្រីខួច បានបង្ហើបប្រាប់ឲ្យ LookingTODAY ដឹងថា នាងបានសម្រេចចិត្ត ដើរចេញពីការធ្វើជាពិធីការិនី នៅក្នុងកម្មវិធី "មរតកសំនៀង" របស់ស្ថានីយ ទូរទស្សន៍អប្សរាហើយ ដោយនាងបានឲ្យ គេជំនួសតំណែង របស់នាង ដោយមិនស្តាយស្រណោះ ៕



ប្រភព   lookingtoday

© 2013 Khmerpage.info
.Design By : Sabaynews.org.
back to top