CATEGORIES
OTHER

Wednesday, November 27, 2013

ទន្តពេទ្យ​ម្នាក់​អារក​កូនស្រី ព្រោះ​ខឹង​មាន​ស្នេហា ជាមួយ​អ្នក​បម្រើ​ក្នុង​ផ្ទះ

Posted by Unknown  |  at  8:16 PM

ឥណ្ឌា៖ សារព័ត៌មានបរទេសមួយ ដែលបានចុះផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកានេះឲ្យដឹងថា មានហេតុការណ៍ដ៏គួរ ឲ្យរន្ធត់មួយកើតឡើង នៅក្នុងប្រទេសឥណ្ឌា ដោយបុរសដែលមានតួនាទី ជាទន្តពេទ្យម្នាក់បែរជា លើកដៃអារកកូនស្រីខ្លួនឯង ព្រោះតែខឹងនាងទៅ ស្រលាញ់បុរសជា អ្នកបម្រើនៅក្នុងផ្ទះ។
 ទន្តពេទ្យដែល ជាឪពុកក្មេងស្រី រងគ្រោះឈ្មោះ Rajesh និងម្តាយនាងឈ្មោះ Nupur Talwar បានរួមដៃគ្នា សម្លាប់កូនស្រីខ្លួនឯង គឺនាង Aarushi មានអាយុ១៤ឆ្នាំ និងបុរសជា ទីស្រលាញ់របស់នាងឈ្មោះ Nepalese អាយុ៤៥ឆ្នាំ បើយើងមើលពីអាយុពិត ជាខុសគ្នាឆ្ងាយណាស់ ប៉ុន្តែយុវតីម្នាក់នេះបែរជាលង់ ស្រលាញ់បុរសចំណាស់ ដែលបម្រើក្នុងផ្ទះនាំអោយ ឪពុកម្តាយមានកំហឹង ខ្លាំងរហូតលើកដៃ សម្លាប់កូនបែបនេះ។
តុលាការក្នុងរដ្ឋញូវដេលី បានកាត់ទោសឃាតក ដែលជាឪពុកម្តាយ ក្មេងស្រីរងគ្រោះអោយ ជាប់ពន្ធនាគារអស់មួយជីវិត ប៉ុន្តែអ្នកទាំងពីរបានប្រកែក ចំពោះការចោទប្រកាន់ និងនិយាយថា ការកាត់ទោសនេះគឺអយុត្តិធម៌ចំពោះ ពួកគេណាស់។ ជនជាប់ចោទទាំងពីរ នាក់ប្តីប្រពន្ធអះអាងថា នឹងតស៊ូក្តីនេះ បន្តទៀតដើម្បីស្វែងរកយុត្តិធម៌៕

© 2013 Khmerpage.info
.Design By : Sabaynews.org.
back to top