CATEGORIES
OTHER

Monday, November 18, 2013

ហុង​ដា​​ឌ្រី​ម បោល​​បុក​​​គុប​​ជ្រុង សន្លប់​​ស្តូក​ស្តឹង​ស្លាប់​​​និង​​​របួស​​ធ្ងន់ ២ នាក់​​​ពេល​​​បញ្ជូន​​​ដល់​​​ពេទ្យ

Posted by Unknown  |  at  8:00 PM

ខេត្តកំពង់ឆ្នាំង ៖ យុវ​ជន​​ម្នា​ក់​បាន​​បែក​ក្បាល​​ស្លាប់ និង​​ម្នាក់​ទៀត​​រង​របួស​​ធ្ងន់ នៅ​ក្នុង​​គ្រោះ​ថ្នាក់​​ចរា​ចរ​ណ៍ បង្ក​ឡើង​​ដោយ​​ម៉ូ​តូ ២ គ្រឿង​​ដែល​​បើក​​ច្រាស​ទិស​​គ្នា បាន​បោល​​បុ​ក​​គ្នា មួយ​​ទំ​ហឹង​​កាល​ពី​​វេលា​​ម៉ោង ១០​​និង​​២០ នា​ទី​​ថ្ងៃ​ទី​​១៧ ខែ​វិច្ឆិ​កា ឆ្នាំ​​២០​១៣ នៅ​​ចំ​ណុច​​អូរ​​តា​ប៉ាង លើ​ផ្លូវលំ​ក្នុងភូមិ​ទឹក​ហូត ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​
 
ជន​រងគ្រោះ​ទាំង​២​នោះ​ទី​១-​ឈ្មោះ វិ​ន អាយុ ២២ ឆ្នាំ​រងរបួស​ធ្ងន់ រស់នៅ​ភូមិ​រនាម​ទទឹង ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ និង​ទី​២-​ឈ្មោះ ម៉ៃ ខួច អាយុ ១៨ ឆ្នាំ បាន​របួស​បែក សៀតផ្កា​ខាងឆ្វេង និង​បាន​ស្លាប់ ក្រោយពី​បញ្ជូន​មកដល់ មន្ទីរពេទ្យបង្អែក​ខេត្ត បាន ២ ម៉ោង ហើយ​ជនរងគ្រោះ ទាំងពីរ​នាក់ រស់នៅ​ភូមិ​អូរ​តានី​ស ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​
 
​មុនពេល​កើតហេតុ​ឈ្មោះ វិ​ន បាន​បើក​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ​សេរី​០៧ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 1A-4305 រីឯ​ឈ្មោះ ម៉ៃ ខួច ជិះ​ម៉ូតូ​ម៉ាក​គុប​ជ្រុង សេ​៧០ ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ ឃ​7209 កណ​1 បើកបរ​យ៉ាង​លឿន​ច្រាសទិស​គ្នា​។ លុះ​មកដល់​ចំណុចកើតហេតុ ក៏បាន​បោល​បុក​គ្នា​ពេញទំហឹង​តែម្តង បណ្តាលអោយ​ពួកគេ​ទាំង ២ នាក់ បែកក្បាល​ដួលសន្លប់ រងរបួស​ធ្ងន់​ទាំងអស់គ្នា​៕ 

ប្រភព៖វត្តភ្នំ

© 2013 Khmerpage.info
.Design By : Sabaynews.org.
back to top