CATEGORIES
OTHER

Sunday, November 24, 2013

ញាក់សាច់! សម្លាប់ប្អូនថ្លៃស្រី រួចយកកូនរបស់នាង ស្ងោរក្នុងទឹកក្តៅ

Posted by Unknown  |  at  3:15 AM

ចិន : សារព័ត៌មានបរទេសនានា បានចុះផ្សាយឲ្យដឹងថា បុរសម្នាក់បានសម្លាប់ ប្អូនថ្លៃស្រីអាយុ២២ឆ្នាំ ដែលត្រូវជាប្អូនស្រីរបស់ អតីតភរិយារបស់ខ្លួនយ៉ាង ព្រៃផ្សៃបំផុត។
ហេតុការណ៍នេះ កើតឡើងនៅក្នុងតំបន់ Anmin ទីក្រុង Dandong  ប្រទេសចិន ដោយឃាតកឈ្មោះ Chuanjun Sun បានសម្លាប់នាង Xu Xiaoli ដោយចាក់ជាច្រើនកាំបិត។ អ្នកជិតខាងម្នាក់បាននិយាយថា ខ្លួនបានឮសម្លេង ស្រែកអោយជួយមុន ពេលជនរងគ្រោះស្លាប់ ហើយគាត់បានរត់មកមើលជិតផ្ទះ ក៏បានជួបហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះ ប៉ុន្តែត្រូវឃាតកគំរាមសម្លាប់ផងដែរ។
ក្រោយពីចាក់សម្លាប់ជនរងគ្រោះ Sun ក៏បានចាប់កូនតូច របស់នាងយកទៅ ចំអិនជាមួយនឹងទឹកក្តៅទៀតផង ប៉ុន្តែត្រូវបានឪពុកឃាតកបានឮសម្លេងក្មេង ស្រែកយំក្នុងផ្ទះបាយក៏ មកមើលនិងបានសង្គ្រោះទារកដ៏អភ័ព្វនេះដោយរាង កាយក្មេងត្រូវរលាកយ៉ាងដំណំ។ អតីតភរិយារបស់ឃាតក នាង Gong Chundi និយាយថា នាងមិនដឹងថាហេតុអ្វីក៏ Sun ធ្វើបែបនេះឡើយ ព្រោះពួកគេទាំងពីរ បានលែងលះគ្នាអស់រយៈពេល ៤ខែហើយមិនដែលទាក់ទងគ្នាទៀតឡើយ៕

ប្រភព៖lookingtoday

© 2013 Khmerpage.info
.Design By : Sabaynews.org.
back to top