ឥណ្ឌា : ហេតុការណ៍ មួយបានកើតឡើង នៅប្រទេសឥណ្ឌា គឺក្មេងស្រីម្នាក់ អាយុ១៦ឆ្នាំ រស់នៅក្នុងស្រុក Shamli ទីក្រុង Kairana ត្រូវបានសារព័ត៌មាន បរទេសមួយរាយការណ៍ ឲ្យដឹងថា នាងត្រូវបានបុរសម្នាក់ ឈ្មោះ Surender Kashyap មានអាយុប្រមាណ ២២ឆ្នាំ ត្រូវជាអ្នកជិតខាង នឹងគ្នាប៉ុនប៉ងចាប់ រំលោភ ប៉ុន្តែត្រូវបាននាង ប្រកែករឹងទទឹង ជាមួយគេ ហើយជនល្មើសក៏បាន ចាប់នាងដាក់លើភ្លើង បម្រុងដុតទាំងរស់តែម្តង។
ជនរងគ្រោះត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះ ប៉ុន្តែដោយសារភ្លើងឆេះធ្ងន់ធ្ងរ ពេកគឺខ្លួន ប្រាណ នាងត្រូវ រលាកប្រមាណ ៨០ភាគរយ ទៅហើយ ក្មេងស្រីរូបនេះក៏បាន ស្លាប់ខណៈព្យាបាល នៅក្នុងមន្ទីរពេទ្យ។
បន្ទាប់ពីសម្លាប់ជនរងគ្រោះ Kashyab ជាជនល្មើសក៏បាន លេបថ្នាំពុលប្រុងសម្លាប់ខ្លួន តែមិនស្លាប់ដោយ គេត្រូវ ប៉ូលិសបញ្ជូន ទៅសង្គ្រោះ នៅពេទ្យហើយឃាតករូបនេះ ក៏បានសារភាព ពីអ្វីដែលគេបានធ្វើចំពោះនារីរងគ្រោះ ៕