CATEGORIES
OTHER

Monday, November 18, 2013

ឆក់ខ្សែក បានសម្រេចហើយ តែត្រូវ ជនរងគ្រោះ បើកម៉ូតូ ដេញតាមធាក់ផ្ដួល ចាប់បាន ២នាក់

Posted by Unknown  |  at  4:59 AM

ភ្នំពេញ ៖ ជនរងគ្រោះ ប្រជាពលរដ្ឋ និង កម្លាំងសមត្ថកិច្ច បានដេញតាម និងឡោម ព័ទ្ធ ចាប់ចោរឆក់ខ្សែក ២នាក់ បានភ្លាមៗ ក្រោយពីពួកគេ ធ្វើសកម្មភាពបានសម្រេច  ដោយឆក់ខ្សែកពីស្ដ្រីម្នាក់ ពេលកំពុងជិះ ម៉ូតូជាមួយប្ដី កាលពីវេលាម៉ោង ១ និង២០ នាទីរសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅក្បែរជ្រោះបាត់ស្នេហ៍ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ មូលហេតុ ដែលនាំឱ្យឈានទៅដល់ការចាប់ខ្លួន ចោរ ឆក់ទាំង ២នាក់នេះ ដោយសារតែប្ដីស្ដ្រីរង គ្រោះ បានឱ្យប្រពន្ធរបស់ខ្លួន និងកូនតូច  ម្នាក់ចុះពីលើម៉ូតូ រួចហើយរូបគេបានបើក ម៉ូតូយ៉ាងលឿន ដេញតាមក្រុមចោរឆក់ ហើយធាក់ផ្ដួលបណ្ដាល ឱ្យដួល រីឯខ្លួនឯង ក៏ជ្រុលទៅបុករបងថ្ម ដួលរងរបួសធ្ងន់ ។ ភ្លាមៗនោះ ជនសង្ស័យម្នាក់ត្រូវបានចាប់ ខ្លួន រីឯម្នាក់ទៀត កម្លាំងសមត្ថកិច្ចឡោម ព័ទ្ធ ហើយចាប់ខ្លួនបន្ដ ។ សមត្ថកិច្ចមូល ដ្ឋានបានឱ្យដឹងថា ជន សង្ស័យ ទី១ ឈ្មោះ ម៉ូ សើ អាយុ ២២ ឆ្នាំ ទី២ ឈ្មោះ វី អាយុ ប្រហាក់ប្រហែលគ្នា រស់នៅសង្កាត់ច្រាំង ចំរេះទី១ ខណ្ឌឫស្សីកែវ ។ ដោយឡែកជន រងគ្រោះជាប្រពន្ធឈ្មោះ ប៊ុន សិលា អាយុ ២៥ឆ្នាំ រីឯប្ដីក្លា ហាន ឈ្មោះ កែវ ចំរើន អាយុ២៥ឆ្នាំ ស្នាក់នៅភូមិទួលគោក សង្កាត់ ទួលសង្កែ ខណ្ឌឫស្សីកែវ ។
ប្រភពព័ត៌មានពីជនរងគ្រោះជាប្រពន្ធ បានឱ្យដឹងថា មុនពេលកើតហេតុរូបនាង និងប្ដីកំពុងជិះម៉ូតូម៉ាក សង់កូរ៉េពណ៌ក្រហម តាមផ្លូវបេតុង ក្បែរជ្រោះបាត់ស្នេហ៍ក្នុង ទិសដៅពីកើតទៅលិច ដើម្បីទៅផ្ទះ ។ជន រងគ្រោះបានបន្ដថា ពេលកំពុងជិះដល់ចំណុច កើតហេតុស្រាប់តែលេចមុខជនសង្ស័យទាំង ២ ជិះម៉ូតូ ស្មាស់ពណ៌ក្រហម ឆក់ខ្សែកពី នាង ដែលអង្គុយពីក្រោយបានសម្រេចរួច គេចខ្លួនទៅតាមផ្លូវលេខ ៥៩៨ ។ ភ្លាមៗ នោះ ប្ដីរបស់នាងបានឱ្យរូបនាង និងកូនតូច ចុះពីម៉ូតូ រួចក៏បើកម៉ូតូសង់កូរ៉េរបស់ខ្លួន ដេញតាម ចោរ ដោយដេញបណ្ដើរ ស្រែក ចោរៗបណ្ដើរ លុះពេលជិះទៅទាន់ក្រុម ចោរក៏យកជើងធាក់ បណ្ដាល ឱ្យពួកគេទាំង ២នាក់ដួល រីឯខ្លួនឯងជ្រុលទៅបុកជញ្ជាំងថ្ម ដួលរងរបួសធ្ងន់ ។
ក្រោយការសួរនាំ ជនសង្ស័យទាំង ២ នាក់ ត្រូវបានសមត្ថកិច្ចយកទៅឃុំខ្លួននៅ អធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ ដើម្បី កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ ការតាមផ្លូវច្បាប់ ៕





ប្រភព៖ដើមអំពិល

© 2013 Khmerpage.info
.Design By : Sabaynews.org.
back to top