CATEGORIES
OTHER

Sunday, November 24, 2013

រ៉េត រ៉ាដា ជាប់​ខ្នោះ​ស្នេហ៍​ ប្រុស​អ្នក​មាន​បង្ខំចិត្ត​បោះបង់​ ចោល​អាជីព​សិល្បៈ​

Posted by Unknown  |  at  2:47 AM

ភ្នំពេញ៖ កញ្ញា រ៉េត រ៉ាដា មានឈ្មោះដើមថា គង់ ចាន់ណា ជាតារាចម្រៀង ប្រចាំនៅផលិតកម្ម Diamond Music រយៈពេល ១ឆ្នាំចុងក្រោយនេះ ហាក់បាត់មុខ ស្ងប់ស្ងាត់ពីសិល្បៈ សូន្យឈឹង ក្រោយពីមាន ព្យុះភ្លៀង ព័ត៌មានពីរឿងរ៉ាវ ជីវិតស្នេហា ឯកជនក្រៅសិល្បៈ។ ទន្ទឹមនឹងគ្នានេះ គេសង្កេតឃើញថា នាងក៏មាន ការធ្លាក់ចុះ នូវប្រជាប្រិយភាព បន្ទាប់ពីធ្លាយដំណឹង ពីការដើរចេញ ពីសិល្បៈ ដោយមិនស្តាយស្រណោះ ហើយបែរមកលួចលាក់ ផ្អែមល្ហែមស្នេហ៍ ជាមួយប្រុសថ្មីទៅវិញ។
មុននេះបន្តិច គេនៅចាំបានថា តារាស្រីនាង រ៉េត រ៉ាដា ត្រូវបានបណ្តាញ សារព័ត៌មាន ក្នុងស្រុកមួយចំនួន តែងនាំគ្នាលើកឡើង និយាយពីការលួច មាន ទំនាក់ទំនង ស្នេហាក្រៅឆាក ជាមួយបុរស ជាអ្នកមាន ទ្រព្យសម្បត្តិស្តុកជាហូរហែ។ ប៉ុន្តែក្រោយមកទៀត ក៏ស្រាប់តែ ធ្លាយដំណឹងមកថា រ៉ាដា ត្រូវបាន បុរសម្នាក់ ទិញរថយន្ត ស៊េរីទំនើបឲ្យ ដើម្បីបំពេញបំណង និងជាការផ្គាប់ចិត្តជាថ្នូរនឹងការលាលែងពី ការងារសិល្បៈទាំងស្រុង ពោលគឺអាចនិយាយ បានថា នាងកំពុងតែជាប់ខ្នៀងខ្នោះស្នេហ៍ ពីសំណាក់ប្រុសអ្នកមាន ហើយត្រូវតែធ្វើតាម គេទាំងអស់ ដោយគ្មានលក្ខខណ្ឌ។
ទោះបីជាយ៉ាងណាក្តី ថ្មីៗនេះ ក៏មានដំណឹងរអេចរអូច លេចឮមកថា កញ្ញា រ៉េត រ៉ាដា ពេលនេះកំពុងតែ សប្បាយរីករាយចិត្ត ជាមួយការងារ បើកជំនួនផ្ទាល់ខ្លួន ក៏ដូចជាការសាង ស្នេហ៍ផ្អែមល្ហែម ជាមួយនឹងបុរសម្នាក់ ដែលជាអ្នកចាំជួយ ឧបត្ថម្ភពីក្រោយខ្នង។ រយៈពេលចុងក្រោយនេះ កញ្ញា រ៉េត រ៉ាដា តែងបានសម្ញែង ភាពហ៊ឺហារ ស៊ីវិល័យ ជាមួយនឹងការលេងខ្លួន ដោយការប្រើប្រាស់នូវ សម្ភារៈមានតម្លៃថ្លៃ និងទំនើបៗ ខុសប្លែកពីពេលដែល នាងចូលប្រឡូកក្នុង វិស័យសិល្បៈដំបូង។
ប្រភពបានបន្តថា បច្ចុប្បន្ននេះ កញ្ញា រ៉េត រ៉ាដា បាននឹងកំពុងតែមាន ទំនាក់ទំនងស្នេហ៍ ដ៏ជិតស្និទ្ធ បំផុតជាមួយ បុរសវ័យ៤០ ឆ្នាំម្នាក់ ដោយពុំសូវមាន នណាដឹង និងចាប់អារម្មណ៍ពី រឿងនេះឡើយ។ អ្វីដែលជាការសំខាន់ ទៅទៀតនោះ រ៉េត រ៉ាដា ក៏បានបោះបង់ចោល នូវការងារសិល្បៈ ស្ទើរតែទាំងស្រុង ព្រោះតែការ មញាញឹក ជាមួយនឹងការងារ រកស៊ីផ្ទាល់ខ្លួន។
ជុំវិញព័ត៌មានខាងលើនេះ គេហទំព័រ LookingTODAY បានព្យាយាម ធ្វើការទំនាក់ទំនង តាមទូរស័ព្ទ ដើម្បីសាកសួរកញ្ញា ពីព័ត៌មានឲ្យ បានច្បាស់លាស់។ ប៉ុន្តែទូរស័ព្ទ របស់នាង មិនអាចទាក់ទងបានទេ។ ដូច្នេះគេហទំព័រ LookingTODAY នឹង ព្យាយាមទាក់ទង ដើម្បីសាកសួរព័ត៌មាននេះ ពីនាងនាពេលក្រោយ ។
ស្រីស្រស់រាង តូចច្រឡឹង កញ្ញា រ៉េត រ៉ាដា គឺជាតារាចម្រៀង មួយរូប ដែលមានភាពលេចធ្លោរ នៅក្នុងផលិតកម្ម Diamond Music ក្នុងចំណោមតារា ចម្រៀងរួមដំបូល ។ រ៉េត រ៉ាដា ធ្លាប់ទទួលបាន ជ័យលាភី ចំណាត់ថ្នាក់លេខ១ ក្នុងកម្មវិធី “ពានតារា” ក្នុងចំណោមបេក្ខជន-បេក្ខនារីជាច្រើនរូប ទើបនាងមាន ឱកាសហក់ចូល ក្នុងវិស័យសិល្បៈ រហូតដល់សព្វថ្ងៃនេះ ៕





ប្រភព៖lookingtoday

© 2013 Khmerpage.info
.Design By : Sabaynews.org.
back to top