អាម៉េរិក ៖ មិនមានអ្នកណាម្នាក់ធ្លាប់គិតថា ការប្រើប្រាស់ញញួរ និងដែកគោល អាចបង្កើតជាសិល្បៈរូបគំនូរ បានយ៉ាងស្អាតគួរឲ្យគយគន់នោះទេ។ ប៉ុន្តែសម្រាប់វិចិត្រករ David Foster បានបង្កើតភាពភ្ញាក់ផ្អើលមួយ ដោយគាត់បានច្នៃរូបគំនូរ ចេញពីដែកគោល។
អតីតស្ថាតប្យកររូបនេះ បានបង្កើតរូបភាព ចេញពីការប្រើប្រាស់ ដែកគោលជាច្រើន ដូចជា ៖ រូបសត្វ ផ្កា និងរូបមនុស្សល្បីៗជាច្រើន។
លោក David Foster បានឲ្យដឹងតាមរយៈគេហទំព័ររបស់ខ្លួនថា «ខ្ញុំមានការចាប់អារម្មណ៍ លើការបង្កើតគំនូររបៀបនេះយូរមកហើយ។ ខ្ញុំពិតជាស្រឡាញ់ ការងារនេះខ្លាំងណាស់»។
លោកបានឲ្យដឹងទៀតថា ជាទូទៅរូបគំនូររបស់គាត់ ដែលតូចបំផុត ត្រូវចំណាយដែកគោល ប្រមាណ ៥.០០០ដើម និងរូបគំនូរធំបំផុត ត្រូវចំណាយដែកគោល ប្រមាណជា ៣០.០០០ដើម៕
ប្រភព៖ lookingtoday