CATEGORIES
OTHER

Monday, November 18, 2013

វិធីថែរក្សាស្បែក មុខស្អាតភ្លឺរលោង សម្រាប់បុរស

Posted by Unknown  |  at  4:53 AM

ការថែរក្សាស្បែក មិនមែនមានតែចំពោះ សម្រាប់តែស្រ្តី ទាំងអស់នោះទេ បុរសក៏ត្រូវថែរក្សា ស្បែកមុខនិង ចិញ្ចឹម ស្បែក មុខដូចជាស្ត្រីផងដែរ។
មុនពេលដែលអ្នកចាប់ផ្តើម ថែរក្សាស្បែកជាប្រចំា អ្នកត្រូវដឹងពីប្រភេទ ស្បែកមុខ របស់អ្នក ជាមុនសិន ថាវាជាប្ រភេទ ស្បែកមុខ មានខ្លាញ់ធម្មតា ស្ងួត ឬជំាំដោយកំដៅថ្ងៃ។ នៅពេលអ្នកដឹងពីប្រភេទ ស្បែកមុខរបស់ អ្នកហើយ អ្នកនិងត្រូវស្វែង រកផលិតផលអ្វី ដែលអ្នកគួរប្រើ និងវិធីប្រើ ព្រមទាំងពិនិត្យមើលថា វាមានខ្លាំងដូចផលិតផល របស់ ស្រ្តីនោះទេ។
ខាងក្រោមនេះគឺជាចំណុចខ្លះដែរអ្នកគួរដឹង?
១.ចាប់ផ្តើមដោយការលាងសម្អាតមុខ៖ ប្រសិនបើអ្នកខ្ចិលមិនចង ធ្វើអ្វីទេនោះការលាងសម្អាតមុខ គឺជាកត្តាសំខាន់ បំផុតដែលអ្នកអាចធ្វើបាន។ ចូរស្វែងរកផលិតផល លាងមុខដែលសម ជាមួយនិងស្បែក របស់និងប្រើវារហូតទៅ។ បើអាចធ្វើទៅបាន គួរចៀសវាង ប្រើសាប៊ូដុំដលាងមុខ ព្រោះវាអាចធ្វើឲ្យស្បែកមុខ យើងស្ងួត។សាប៊ូគួរប្រើត្រង់ បរិវេណក ចុះមកក្រោមបានហើយ ។ ត្រូវជ្រើសរើសក្រែម ថែរក្សាស្បែក ប្រសិនបើអ្នកមានស្បែកស្ងួត និងមាន ជាតិ ប្រេងច្រើនលើស្បែក ប៉ុន្តែមិនត្រូវប្រើច្រើន ដងពេកទេ។
២.បំបាត់ស្បែកងាប់៖ ការជម្រុះស្បែកងាប់ កោសិការស្បែកងាប់ចេញ គឺជាកត្តាសំខាន់បំផុត វាថែមទាំងជួយដល់ ចលនាឈាមរត់ បានស្រួល ធ្វើឲ្យស្បែករបស់ អ្នកមានសភាពភ្លឺ និងមានសុខភាពល្អ ។ តាមការសិក្សាថ្មីបាន បង្ហាញ ឲ្យឃើញថា កត្តាដែលអាចឲ្យបុរស មានស្បែកវ័យក្មេងជាងវ័យ គឺការលាងសម្អាត និងជម្រុះស្បែក ចាស់ ឲ្យ បាន រាល់ថ្ងៃដូចគ្នាទៅនិង ការកោពុកមាត់។
៣.ក្រែមការពារកម្តៅថ្ងៃ៖ អ្នករាល់គ្នាយល់ថាក្រែមការពារកម្តៅ ថ្ងៃគឺជាវត្ថុសំខាន់បំផុត សម្រាប់រក្សាសុខភាព ស្បែក ។ វាមានប្រសិទ្ឋភាពល្អ ប្រសិនបើអ្នកចេះ ប្រើវាបានត្រឹមត្រូវ។ ក្រែមប្រភេទ SPP 15 ជាក្រែមល្អបំផុត សម្រាប់ ការប្រើលើកដំបូង។វាអាចលាបវា ឲ្យបានរយៈពេលមួយម៉ោងគន្លះ មុនពេលចេញទៅក្រៅ ផ្ទះប្រសិន បើអ្នក ចេញទៅក្រៅយូរ អ្នកអាចប្រើក្រែម ប្រភេទ SPP 30។
៤.តើត្រូវកោរឬ កាត់ពុកមាត់៖ ពុកមាត់ពុកចង្កាគឺជារឿងធម្មតា សម្រាប់មនុស្សបុរស។ អ្នកមិនចំាបាច់ កោរជាញឹក ញាប់ ក៏បាន ប៉ុន្តែបើអ្នកចង កាត់និងកោរចេញ ត្រូវជ្រើសរើសឡាម ណាដែលស័ក្តិសម និង ហ្វូមលាបសម្លាប់ មេរោគ បាក់តេរី បន្ទន់គល់រោម និង រក្សាស្បែកឲ្យទន់ ។ អ្នកគួរបញ្ឍប់ការប្រើផលិតផល កោរពុកមាត់ណាដែល មានសារធាតុអាល់កុល ដែលអាចឲ្យដាច់ រលាត់ស្បែកត្រង់បរិវេណកោរ។
៥.ការធ្វើឲ្យស្បែកមានសំណើម៖ ជាទូទៅបុរសមានប្រភេទ ស្បែកខ្លាញ់ជាងស្រ្តីបុរសមានសភាព ស្បែកជ្រួញ ជាស្រ្តី ។ ក្រែមជួយផ្តល់ សំណើមដល់ស្បែក គឺពិតជាអាចជួយ អ្នកបានខ្លះ ក្រែមមួយចំនួន មានបញ្ចូលជាតិប្រេង បន្លែ ដែលល្អសម្រាប់ស្បែក មិនធ្វើឲ្យរន្ឋញើស កកស្ទះនោះទេ។ ប៉ុន្តែអ្នកមិនចំាបាច់ ចំណាយលើគ្រឿងសម្អាង និង ក្រែមទាំងអស់នេះ ច្រើនពេកនោះ។ ការចេះថែរក្សាស្បែក គឺជាទម្លាប់ល្អ អ្នកអាចឈនជំហានដំបូង សិនបើ អ្នកមិនធ្លាប់ពីមុន ថាតើវាមានលទ្ឋផល ប្រសើដែរឬទេ ៕

 ប្រភព៖lookingtoday

© 2013 Khmerpage.info
.Design By : Sabaynews.org.
back to top