CATEGORIES
OTHER

Monday, November 18, 2013

ចំនួនភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ ទៅទស្សនា ភ្នំបូកគោ មានការថយចុះ នៅឆ្នាំនេះ

Posted by Unknown  |  at  5:16 AM

កំពត៖ ចំនួនភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ដែលទៅទស្សនា ភ្នំបូកគោ នៅឆ្នាំនេះ មានជិត ២ម៉ឺននាក់ ដែលចំនួននេះថយចុះច្រើន បើប្រៀបធៀបកាល ពីឆ្នាំកន្លងទៅ ដោយសារតែបញ្ហាមួយចំនួនដូចជា បញ្ហាទឹកជំនន់ និងផ្លូវដែលត្រូវ ធ្វើដំណើរទៅនោះ មិនទាន់ត្រូវបាន ជួសជុលរួចរាល់ ។
លោក គឹម ធុណា មន្រ្តីនគរបាល ទេសចរណ៍ នៅលើភ្នំបូកគោ បានឲ្យដឹងថា ក្នុងរយៈ ពេល៣ថ្ងៃ មានភ្ញៀវទេសចរជាតិ១៩.៣៣០ នាក់ ភ្ញៀវទេសចរ អន្តរជាតិ ១.១៣០នាក់ មានរថយន្តចំនួន ១.៧៧២គ្រឿង និងម៉ូតូ ៩៧៦គ្រឿង។
លោកបានបន្តទៀតថា សម្រាប់ឆ្នាំនេះ មានភ្ញៀវ មកលេងកំសាន្ត តិចជាងឆ្នាំកន្លងទៅ ឆ្ងាយ ពោលកាលពីឆ្នាំកន្លង ទៅគ្រាន់តែ រយៈពេល ២ថ្ងៃ មានរថយន្ត ជិត៤ពាន់គ្រឿង។
មន្រ្តីនគរបាលរូបនេះ បានបន្តទៀតថា មូលហេតុ ដែលនាំ មានការថយចុះ របស់ភ្ញៀវមកលេង កំសាន្តនាឆ្នាំនេះ អាចបណ្តាល មកពីស្ថានភាព ទឹកជំនន់ និងផ្លូវជាតិលេខ ៣១-៣៣ ស្ថិតនៅក្នុងការ ជួសជុល។ យ៉ាងណាក៏ដោយ សម្រាប់រយៈ ពេល៣ថ្ងៃនេះ ពុំមានគ្រោះថ្នាក់ ចរាចរណ៍ កើតឡើង នោះទេ។
នៅថ្ងៃបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ រហូតមកដល់ថ្ងៃ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៣ នេះ ក៏មានភ្ញៀវ ទេសចរទាំងជាតិ និងអន្ដរជាតិ បាននាំគ្នា ទៅដើរលេងកំសាន្ដ នៅលើភ្នំបូកគោ ដោយសារតែ ពួកគេខ្លះ បានឈប់សម្រាក ពីថ្ងៃធ្វើការ ។
ដោយឡែក លោក សយ សុភាព អគ្គ នាយក មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល និងលោកស្រី គង់ អំណត់ រួមជាមួយ សហការីមួយ ចំនួន នៅថ្ងៃទី១៨ ខែ វិច្ឆិកា នេះ ក៏បានធ្វើដំណើរកំសាន្ដទៅដើរ លេងនៅរមណីយដ្ឋាន ភ្នំបូកគោមួយ នេះផងដែរ ៕





ប្រភព៖ដើមអំពិល

© 2013 Khmerpage.info
.Design By : Sabaynews.org.
back to top