ភ្នំពេញ៖ ជនអនាថាម្នាក់ បានលួចយក ក្រណាត់កៅស៊ូ ប៉ាតង់ ពីដំបូលរថយន្ត ដែលគេគ្រប ពីលើនោះ ត្រូវប្រជាជន ចាប់បានហើយវ៉ៃទ្រោមខ្លួន កាលពីវេលាម៉ោង ២ទៀប ភ្លឺថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅចំណុចខាងក្រោយ ពេទ្យរុស្ស៊ី តាមបណ្តោយផ្លូវលេខ៤៣០ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។
ជនអនាថា ដែលយកប៉ាតង់ ខាងលើមានឈ្មោះ ជា សាវុធ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំផ្សារដើមគរ។
តាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ គេសង្កេតឃើញជនសង្ស័យ ម្នាក់បានដើរតាមបណ្តោយផ្លូវលេខ៤៣០ លុះមកដល់ចំណុច កើតហេតុ បានឃើញ ប៉ាតង់ដែលគេដាក់ នៅពីលើរថយន្តមួយគ្រឿងនោះ ក៏បានធ្វើសកម្មភាពលួចស្រាយយក ខណៈនោះស្រាប់តែម្ចាស់ផ្ទះចេញ មកទាន់បាន ស្រែក ឆោរឡោចាប់បានភ្លាមៗ ហើយស្វាគមន៍ម្នាក់មួយដៃមួយជើង រួចប្រគល់ឲ្យសមត្ថកិច្ច ។
ក្រោយពេលកើតហេតុ បានសមត្ថកិច្ចបានចុះ មកអន្តរាគមន៍ យកជនសង្ស័យ ទៅទីស្នាក់ការនគរ បាលទំនប់ទឹក ដើម្បីសួរនាំ និងកសាងសំណុំរឿង បញ្ជូនខ្លួនទៅអធិការ ដ្ឋានខណ្ឌចំការមន ចាត់ការតាមផ្លូវច្បាប់ ។
បុរសរូបនេះ បានរៀបរាប់ថា គេមិនដែលលួចទ្រព្យសម្បត្តិ អ្នកដទៃពីមុនមកនោះ ថ្ងៃនេះ ព្រោះដោយសារ រូបគេ គ្មានលុយហូបបាយ ទើបគេសម្រេចធ្វើសកម្មភាពលួចបែបនេះ ៕
ប្រភព ដើមអំពិល