សូម៉ាលី៖ ស្ត្រីម្នាក់ឈ្មោះ Sadia Abdinur ជើងឆ្វេងរបស់នាង មានទម្ងន់ ៣១,៧ គីឡូក្រាម ដោយសារតែជំងឺជើងដំរី ដែលបណ្តាលមក ពីមេរោគប៉ារ៉ាសិត។
នាង Sadia Abdinur ដែលមានអាយុ ៣៥ ឆ្នាំ ដោយមានជើងមិនប្រក្រតី ដែលមើលទៅដូចជាជើងដំរី និងជាជនសូម៉ាលី។ មូលហេតុដែល កើតជំងឺជើងដំរីនេះដែរ ដោយសារតែប្រព័ន្ធឈាម ក្នុងរាងកាយរបស់នាង ស្ថិតនៅផ្នែកជើងខាងឆ្វេង រំខានដោយ មេរោគប៉ារ៉ាសិតម្យ៉ាង ដែលរស់នៅក្នុងរាងកាយ។
ជាមួយនឹងជំងឺហើមជើងដំរីរបស់ Sadia Abdinur បានកើនឡើង និងស្ថិតនៅក្នុងចំណុច ហានិភ័យបំផុតដល់ជីវិត ប្រសិនបើនាងមិន ទទួលបានការព្យាបាល យ៉ាងឆាប់រហ័សនោះ។ ដោយសំណាងល្អ ដែលខាងគ្រូពេទ្យអង់គ្លេស មានឆន្ទះក្នុងការអនុវត្តន៍ ការវះកាត់ ដោយឥតគិតថ្លៃជូនដល់នាង។ ដោយបច្ចុប្បន្ននេះដែរ នាង Abdinur កំពុងស្រែករកជំនួយ ក្នុងការវះកាត់ រយៈពេល ១០ ម៉ោងរបស់នាងផងដែរ៕
ប្រភព៖lookingtoday