ចិន៖ មានរឿងរ៉ាវប្លែកៗ ជាច្រើនតែងកើតមាន ក្នុងបណ្តាប្រទេស ក្នុងពិភព លោក ដូចជាថ្មីៗនេះនៅប្រទេសចិន ស្ត្រីមានគភ៌ម្នាក់ បានចូលរួមកម្មវិធី សប្បាយជាមួយ មិត្តភក្តិនៅបន្ទប់ខារ៉ាអូខេ មួយកន្លែង ហើយនៅពេលនាង កំពុងស្រែកច្រៀងក៏ស្រាប់តែ បែកទឹកភ្លោះត្រូវបញ្ជូន ទៅកាន់មន្ទីរពេទ្យបន្ទាន់ ផងដែរ។
នាង Guan-yin Mai អាយុ២៨ឆ្នាំ បាននិយាយថា ទារកកើតមក មុនកាលកំណត់ព្រោះ នៅសល់មួយខែទៀត ទើបត្រូវសម្រាល ប៉ុន្តែស្រាប់តែ នាងត្រូវកើតកូនភ្លាមៗ ពេលនេះដោយមិនបានត្រៀម លក្ខណៈជាមុន។
ពេលមានហេតុការណ៍ កើតឡើងដូច្នេះ Guan-yin Mai បានទូរស័ព្ទប្រាប់ស្វាមី របស់នាងឲ្យមកកន្លែង ខារ៉ាអូខេដែលស្ថិត ក្នុងតំបន់ Wuhan ខេត្ត Hubei ជាបន្ទាន់ ។ Mai ត្រូវបាននាំទៅមន្ទីរពេទ្យ តាមរថយន្តសង្រ្គោះបន្ទាន់៕
ប្រភព៖lookingtoday