បាងកក ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៣ បានជួប និងសួរនាំពីដំណើរជីវិតតស៊ូ របស់បងប្អូនខ្មែរមួយចំនួន នៅទីក្រុងបាងកកប្រទេស ថៃ ។
លោក សយ សុភាព បានឱ្យដឹងពីទីក្រុង បាងកកថា នៅយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០១៣ ក្រុមសកម្មជនអាវលឿងបាននាំ គ្នាតវ៉ា នៅមុខស្ថានីយប៉ូលិសក្រុងបាងកក ហើយលោកក៏បានទៅមើលការតវ៉ានេះដែរ ដោយក្រុមអាវលឿង បានស្រែកច្រៀងពី ការបាត់បង់ទឹកដីរបស់ខ្លួន ក្នុងអតីតកាល និងស្រែកតវ៉ាប្រឆាំង ក៏ដូចជាទាមទារឱ្យ នាយករដ្ឋមន្ដ្រីថៃ លោកស្រី យីង ឡាក់ ចុះ ចេញពីតំណែង ។
ពេលទៅមើលការតវ៉ា របស់ក្រុមសកម្មជនអាវលឿង លោក សយ សុភាព ក៏បានឃើញប្រជាពលរដ្ឋខ្មែរអង្គុយ សុំទាន នៅក្បែរកន្លែងជួបជុំរបស់ក្រុមតវ៉ា ហើយលោកក៏បានសួរនាំពីឆាកជីវិតសម្រាប់ ការរស់នៅទីនោះ ផងដែរ ។
បើតាមលោក សយ សុភាព ការតវ៉ា របស់ក្រុមអាវលឿង ដែលធ្វើឡើងនៅទល់ មុខអគារពាណិជ្ជកម្មពិភពលោក ហើយក៏ មានការដាក់តាំងលក់ សម្ភារៈសម្រាប់ចូល រួមតវ៉ា ដូចជាទង់ជាតិ ស្លាកសញ្ញាក្រុមអាវលឿងជាដើម ៕