ម៉ានីល៖ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ បានចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ដោយផ្អែកតាមការផ្សាយ របស់សារព័ត៌មានរដ្ឋហ្វីលីពីន ថា ចំនួនអ្នកស្លាប់ដោយសារព្យុះ ហាយយ៉ាន់ បានកើនឡើងដល់ ៥.៥០០នាក់ហើយ គិតមកដល់ថ្ងៃពុធនេះ។
រដ្ឋមន្រ្តីក្រសួងគ្រប់គ្រង គ្រោះមហន្ដរាយហ្វីលីពីន បានប្រកាសនៅថ្ងៃពុធនេះ ឲ្យដឹងថា សាកសពចំនួន ២៦០នាក់ ត្រូវបានរកឃើញនៅតំបន់ ដែលប៉ះពាល់ដោយព្យុះហាយយ៉ាន់ និងកំណើនអ្នកស្លាប់បានកើនឡើងពី ៥.២៤០នាក់ ទៅ៥.៥០០នាក់។
ក្នុងចំណោមចំនួនសាកសព ដែលកើនឡើងនេះ ២០៧នាក់ ត្រូវបានបញ្ជូនមកពីទីក្រុង តាក្លូបេន ហើយ៤៦ នាក់ផ្សេងទៀតបញ្ជូនមកពីខេត្ត លីតា និង៧ នាក់ទៀតមកពីខេត្តនៅជិតគ្នានោះ។
គួរបញ្ជាក់ជាថ្មីថា ចំនួនអ្នកបាត់ខ្លួន ១.៧៥៧ នាក់ និងអ្នករងរបួសបានមកដល់ត្រឹមចំនួន ២៦.១៣៦នាក់ គិតនៅត្រឹមថ្ងៃពុធនេះ ហើយបើផ្អែកតាមការប៉ាន់ស្មាន កាលពីពេលមុន អ្នកជំនាញបានលើកឡើងថា អ្នកស្លាប់អាចមានច្រើនជាង ១ម៉ឺននាក់៕
ប្រភព ដើមអំពិល