CATEGORIES
OTHER

Monday, November 25, 2013

អេឡិច ច័ន្ទត្រា ធ្វើ​ឲ្យ​​ប៉ូលិស​វិល​មុខ​យប់​មិញ

Posted by Unknown  |  at  4:55 AM

ហាង​លក់​ផលិតផល​កែ​​សម្ផស្ស​​​​របស់​​ អេឡិច ច័ន្ទត្រា ចូល​ហ៊ុន​ជា​មួយ​​បង​ប្រុស​​​​ ដែល​បាន​​បើក​សម្ពោធន៍​​កាល​ពី​ល្ងាចមិញ​ ​​មាន​វត្តមាន​ភ្ញៀវ​​​អញ្ជើញ​​​មក​ច្រើន​ពេក​​ធ្វើ​ឱ្យ​​​ស្ទះ​ផ្លូវ​ ​​និង​មិន​មាន​កន្លែង​ចត​យានជំនិះ​ធ្វើ​ឲ្យ​ប៉ូលិស​បែក​ញើស​វិល​មុខ​ស្ទើរ​ គ្រប់​គ្នា។

អ្នក​​ធ្វើ​ដំណើរ​​តាម​​បណ្ដោយ​ផ្លូវ ពី​វិមាន​ឯករាជ្យ​ កាត់​នាគ​បាញ់​ទឹក​កាល​ពី​ល្ងាច​មិញ​នេះ បាន​បង្អង់​ល្បឿន​ក្រឡេក​មើល កម្មវិធី​សម្ពោធន៍​ហាង​របស់​ អេឡិច ច័ន្ទត្រា​ ស្ទើរ​គ្រប់​គ្នា​ ដោយសារ​តែ​កម្មវិធី​មួយ​នេះ​​ធ្វើ​នៅ​លើ​ចិញ្ចើម​ផ្លូវ មាន​អ្នក​សិល្បៈ​ចូល​រួម​ជា​ច្រើន ជា​ហេតុ​​ធ្វើ​ឲ្យ​ចរាចរណ៍​​ស្ទះ​ខុស​ពី​ថ្ងៃ​ធម្មតា។

ដោយ​ទីតាំង​ហារ​របស់​លោក​មាន​​លក្ខណៈ​ចង្អៀត ហើយ​មាន​​​ភ្ញៀវ​អញ្ជើញ​មក​​ច្រើន​ផង​នោះ គឺ​មាន​ការ​​ពិបាក​បន្តិច​ក្នុង​ការ​ថត​យានជំនិះ។ ប៉ូលិស​ដែល​ជា​អ្នក​រក្សា​សន្តិសុខ​នេះ​ទី​នោះ ​បែក​ញើស​​ស្ទើរ​គ្រប់​គ្រា ដោយសារតែ​​ប្រឹង​សម្រួល​ចរាចរណ៍ ដើម្បី​កុំ​ឲ្យ​មាន​ការ​កកស្ទះ។
ទោះបី​ជា​លោក​ អេឡិច ច័ន្ទត្រា ឧស្សាហ៍ ​មាន​កម្មវិធី​​ច្រើន​លើក​យ៉ាង​ណា​ក្ដី ប៉ុន្តែ​​​រាល់​កម្មវិធី​​របស់​លោក​ដែល​ធ្វើ​ម្ដងៗ គេ​តែងតែ​​សង្កេត​ឃើញ​មាន​​ភ្ញៀវ​អញ្ជើញ​មក​ច្រើន ជា​ពិសេស​នោះ​គឺ​សិល្បករ​សិល្បៈ​ការិនី​ល្បីៗ តែ​ម្ដង ។ ចង់​ដឹង​ថា​មាន​សិល្បករ​សិល្បៈ​ការិនី​ណាខ្លះ​ចូល​រួម​សូម​ទស្សនា​ទាំង​អស់​ គ្នា៕







ប្រភព  news.sabay.com.kh 

© 2013 Khmerpage.info
.Design By : Sabaynews.org.
back to top