CATEGORIES
OTHER

Tuesday, November 26, 2013

កម្មករ​រោង​ចក្រ​នៅ​ចិន ត្រូវ​ជាប់​ក្បាល​ក្នុង​ម៉ាស៊ីនធ្វើ​សំឡី រហូតដល់​សន្លប់

Posted by Unknown  |  at  5:11 AM

កម្មករ​រោង​ចក្រមួយ​រូប ធ្វើ​ការ​នៅ​ក្នុង​រោង​ចក្រធ្វើ​សំឡី​មួយ​កន្លែង​នៅភាគ​ខាង​កើត​​ប្រទេស​ចិន ក្នុង​ខេត្ត Zhejiang ត្រូវ​បាន​ម៉ាស៊ីន​ធ្វើ​សំឡី កៀប​ក្បាល​របស់​គាត់​ជាប់​ ហើយ​រហូត​ដល់​សន្លប់ ។ 

ក្រោយពី​គាត់​បាន​ជាប់​ក្បាល​របស់​គាត់ កម្មករ​រោង​ចក្រ​ផ្សេង​ទៀត​ជួយ​សង្គ្រោះ​ ដោយ​ពួក​បាន​ ទេ​ហៅ​ជំនួយ ក្រុម​ អ្នក​ពន្លត់​អគ្គីភ័យ ។ បន្ទាប់​មក​គាត់​ក៏​ត្រូវ​បាន​គេ​​ដឹក​គាត់​ទៅសង្គ្រោះនៅ​​មន្ទី​ពេទ្យ ។ 

ពួក​ក្រុម​អ្នក​ពន្លត់​អគ្គី​បាន​ប្រើ​ប្រាស់​ឧបករណ៍​ហែក​វាស៊ី​នោះ​ចេញ ដើម្បីអាច​គេ​យក​បុរស​ម្នាក់​នោះ​ចេញ​មក​វិញ ។ តែ​យ៉ាង​ណា​ក៏​ដោយ​គេ​មិន​ទាន់​ដឹង​ថា​ឥ​ឡូវ​ស្ថាន​ភាព​របស់​គាត់​យ៉ាង​ណា​ទេ តែ​គេ​សង្ឃឹម​ថា​គាត់​នឹង​រួច​ផុត​ពី​សេចក្តី​ស្លាប់ ។ 

យល់​ថា​យ៉ាង​ណា​ដែល​ប្រិយ​មិត្ត ? គិត​ថា​កម្មករ​រោង​ចក្រដូច​គាត់​មាន​សុវត្ថិភាព​ទេ?




​  
ដោយ  លី
ប្រភព   ដាលី​មែល

© 2013 Khmerpage.info
.Design By : Sabaynews.org.
back to top