បច្ចុប្បន្នអ្នកប្រើប្រាស់ស្មាតហ្វូន ហាក់ដូចជាមមាញឹកក្នុង ការប្រើដោយពួកគេបាន ចំណាយពេលវេលាទំនេរ របស់ពួកគេប្រមាណ ៦០ភាគរយ ដើម្បីប្រើប្រាស់ ស្មាតហ្វូនដូចជា ផ្ញើសារ លេងហ្គេម មើលវីដេអូ អានព័ត៌មាន និងធ្វើអ្វីផ្សេងទៀត។
ទង្វើបែបនេះ ពួកគេតែងតែធ្វើវា ជារឿយៗនៅតាមកន្លែង សាធារណៈ ហេតុនេះហើយ ទើបភោជនីយដ្ឋានមួយ នៅក្នុងប្រទេសអ៊ីស្រាអ៊ែល បានកំណត់ច្បាប់ សម្រាប់សម្រាប់ភ្ញៀវ ដែលចូលញ៉ាំអាហារ នៅក្នុងភោជនីយដ្ឋាន។
លោក Jawdat Ibrahim ម្ចាស់ភោជនីយដ្ឋាន Abu Ghosh នៅក្នុងតំបន់មួយនៃ ប្រទេសអ៊ីស្រាអ៊ែល បាននិយាយថា លោកបានកំណត់ច្បាប់ថ្មី សម្រាប់ភ្ញៀវទាំងអស់ដែល ចូលមកញ៉ាំអាហារ នៅក្នុងភោជនីយដ្ឋាន នឹងទទួលបានការបញ្ចុះតម្លៃ ៥០ភាគរយ បើសិនជាភ្ញៀវបិទទូរស័ព្ទ នៅពេលចូលញ៉ាំអាហារ។
លោកបានបញ្ជាក់ថា មូលហេតុដែលលោក ផ្ដល់ជួនការបញ្ចុះតម្លៃដល់ ភ្ញៀវដែលបានបិទទូរស័ព្ទ នៅពេលចូលញ៉ាំអាហារនេះ ដោយសារតែកន្លងមក លោកសង្កេតឃើញថា មានភ្ញៀវជាច្រើនចូល មកគិតតែនិយាយទូរស័ព្ទ លេងឆាត មើលវីដេអូផ្សេងៗ ដែលបណ្ដាលឲ្យម្អូបត្រជាប់ និងបាត់បង់រសជាតិ ម្យ៉ាងទៀតពួកគេហាក់ដូច ជាមិនសិទ្ធិស្នាលនឹង គ្នានៅពេលញ៉ាំអាហារ។
លោកបានបន្តទៀតថា មានភ្ញៀវខ្លះបានសួរថា បើមិនបិទទូរស័ព្ទ ហើយដាក់ត្រឹម Silent បានអត់? គាត់បានបញ្ជាក់ទៅវិញថា មិនបាននោះទេ។ បើទោះបីជាការទិបទូរស័ព្ទ ដើម្បីទទួលបានការបញ្ចុះតម្លៃ ធ្វើឲ្យប៉ះពាល់ដល់ ភ្ញៀវមួយចំនួនក្ដី ក៏លោក Ibrahim នៅតែសម្រេចជ្រើសរើស យកវិធីសាស្ត្រនេះ ដើម្បីរក្សានូវគុណភាពអាហារ និងចង់ឲ្យភ្ញៀវដែលចូល ញ៉ាំអាហារផ្ដោតអារម្មណ៍ លើការញ៉ាំមិនមែនផ្ដោត លើការប្រើទូរស័ព្ទនោះទេ៕
ប្រភព៖lookingtoday
Login
