ភ្នំពេញ៖ បុរស២នាក់ ជាអ្នករត់ម៉ូតូកង់បី ទំនងជាស្រវឹង បានចូលទៅម៉ាស្សា ហើយមិនឲ្យលុយគេ និងបាន ដៀលម្ចាស់ហាងទៀតផង មិនតែប៉ុណ្ណោះ ពេលសមត្ថកិច្ចទៅអន្តរាគមន៍ បាននិយាយពាក្យមិនសមរម្យ ជាមួយសមត្ថកិច្ចទៀតផង ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២ទៀបភ្លឺ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅចំណុចម្ដុំស្ថានីយ៍បូមទឹកបឹងត្របែក តាមបណ្ដោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
យោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញបុរសពីរនាក់បើករ៉ឺម៉កកង់បី ពីរគ្រឿងធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៧១ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចហាងម៉ាស្សាបានឈប់ចូលទៅម៉ាស្សា អស់រយ:ពេល២ម៉ោង លុះពេលចេញមកវិញ បានចោទថាម្ចាស់ហាងជេររូបគេ និងមិនឲ្យលុយថ្លៃដែលម៉ាស្សាទេ ហើយបានដៀលសមត្ថកិច្ចដែលចុះមកអន្តរាគមន៍ថែមទៀតផង។
ក្រោយពេលកើតហេតុសមត្ថកិច្ចចុះមកអន្តរាគមន៍ សម្រេបសម្រួល ហើយ ម្ចាស់ហាងមិនចង់មានរឿងវែងឆ្ងាយ និងមិនបានយកលុយបុរសនោះទេ តែបុរសទាំងពីនោះមិនព្រមទៅទេ ហើយគេបានអះអាងថា ខ្លួនធ្វើការនៅសមាគមរួមអ្នកអភិវឌ្ឍន៍ កម្ពុជាទៀតផង ទាល់តែម្ចាស់ហាង ប្រាប់សមត្ថកិច្ចឲ្យជួយដេញ ទើបពួកគេព្រមចេញពីហាង ៕
ប្រភព ដើមអំពិល