CATEGORIES
OTHER

Wednesday, November 27, 2013

បើករថយន្តដឹក ស្រីស្នេហ៍ រវល់លោមនាង ជ្រុលទៅបុករនាំង ដែកចែកទ្រូងផ្លូវ ក្រឡាប់កណ្តាលផ្លូវ

Posted by Unknown  |  at  7:58 PM

ភ្នំពេញ៖ គូរស្នេហ៍វ័យក្មេង សង្ស័យប្រឡែងលេងគ្នា ក្នុងពេលកំពុងបើកបរ ស្រាប់តែជ្រុលទៅបុក រនាំងដែកបែង ចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់អស់ ចំនួន១ផ្ទាំង រួចរថយន្តក្រឡាប់កណ្តាលផ្លូវ កាលពីវេលាម៉ោងប្រមាណ ៨យប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិតនៅមុខសាកលវិទ្យាល័យ អាយអាយស៊ី តាមផ្លូវជាតិលេខ២ ភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
សេចក្តីរាយការណ៍ពីសាក្សី នៅកន្លែងកើតហេតុ បានឲ្យដឹងថា ក្រោយបង្កគ្រោះថ្នាក់ ចរាចរណ៍ខាងលើ ស្រាប់តែអ្នកបើករថយន្ត និងនារីម្នាក់ ដែលគេសង្ស័យថា ជាស្រីស្នេហ៍ បានលូនចេញពីរថយន្ត ហៅម៉ូតូឌុបជិះគេចខ្លូនបាត់ ដោយសុវត្ថិភាព ។
សាក្សីបានបន្តថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាក មីតស៊ុយប៊ីស៊ី ពាក់ស្លាកលេខ ភ្នំពេញ 2B-8175 បើកតាមបណ្តោយផ្លូវជាតិលេខ ២ ក្នុងល្បឿនលឿនគួរសម ស្រាប់តែដល់ចំណុច កើតហេតុ ក៏ជ្រុលចង្កូត ទៅបុករនាំងដែកចែកទ្រូងផ្លូវ បណ្តាលឲ្យរថយន្តក្រឡាប់ផ្ញើជើងឡើងលើ។
យ៉ាងណាក៏ដោយ គ្មាននរណាម្នាក់ ស្គាល់អត្តសញ្ញាណ ជនទាំងពីរនាក់ ខាងលើនេះទេ ពីព្រោះក្រោយកើតហេតុ បានរត់គេចខ្លួនបាត់ ។ បច្ចុប្បន្ន រថយន្ត ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុក នៅការិយាល័យ ចរាចរណ៍ជើងគោក ដើម្បីរង់ចាំការដោះស្រាយ តាមផ្លូវច្បាប់៕







 ប្រភព  ដើមអំពិល

© 2013 Khmerpage.info
.Design By : Sabaynews.org.
back to top