CATEGORIES
OTHER

Thursday, November 28, 2013

បុរសម្នាក់ស៊ាំនឹងជីវិត ក្នុងគុកព្រោះតែត្រូវចាប់ខ្លួន ជាង ១៥០០ដង

Posted by Unknown  |  at  10:20 PM

អាមេរិក : យោងតាមការផ្សាយ ពីគេហទំព័របរទេសមួយ បានឲ្យដឹងថា បុរសម្នាក់ឈ្មោះ Henry Earl បានចំណាយពេលវេលារស់នៅក្នុង ពន្ធនាគារសឹងតែមួយជីវិត របស់លោកទៅហើយ រហូតមកដល់ ពេលនេះ លោកមានអាយុ៦៥ឆ្នាំ លោកត្រូវបានប៉ូលីសចាប់ខ្លួនតាំងពី នៅអាយុ១៦ឆ្នាំពីបទប្រព្រឹត្ត ទង្វើមិនសមរម្យ និងធ្វើឲ្យខូចសណ្តាប់ ធ្នាប់សាធារណៈ។
កាលពីខែមុន Earl ត្រូវបានប៉ូលីសចាប់ខ្លួននៅក្នុង ទីក្រុង Lexington ពីបទពិសាគ្រឿងស្រវឹងហួសកំរិត និងគិតមកទល់ ពេលនេះ Henry Earl ជាប់ទោស និងចំណាយពេលក្នុងគុកសឹងតែ ៦០០០ថ្ងៃទៅហើយ។ Earl ធ្លាប់ត្រូវចាប់ខ្លួន ជាលើកដំបូងតាំងពីឆ្នាំ ១៩៧០ពីបទកាន់កាប់អាវុធខុសច្បាប់។ នៅពេលមានពិធីបុណ្យប្រចាំ ឆ្នាំម្តងៗ Earl ត្រូវចំណាយពេល របស់ខ្លួននៅក្នុងគុក ដើម្បីធ្វើការបន់ស្រន់ និងថ្លែងអំណរគុណដល់ព្រះ៕

 ប្រភព  lookingtoday

© 2013 Khmerpage.info
.Design By : Sabaynews.org.
back to top