ភ្នំពេញ៖ វីដេអូស្តីពីសកម្មភាព នៃមន្ត្រីនគរបាលប្រឆាំងគ្រឿង ញៀនម្នាក់ដែល ជក់ថ្នាំញៀនឡើងឡប់សតិ ចង់ដុតឡានគេ និងបង្កបញ្ហាក្នុងស្ថានីយ៍ប្រេងតេលា តាមបណ្តាយផ្លូវសព័ន្ធ រុស្ស៊ី ជិតផ្សារទឹកថ្លា បានធ្វើអ្នកលេង Facebook ចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះទ្វើដ៏ឆ្កួតលីលា នេះ។
យោងតាម វីដេអូឃ្លីបដែលគេថត បាននឹងបង្ហោះតាម Facebook បានធ្វើឲ្យអ្នកលេងធ្វើការ Comment យ៉ាងច្រើន ដោយស្តីបន្ទោសផងដែរថា ធ្វើដល់មន្ត្រីនគរបាល គ្រឿងញៀងហើយ បែរជាញៀនថ្នាំញៀន។
គួរបញ្ជាក់ថា កម្លាំងសន្តិសុខ និងកម្លាំង សមត្ថកិច្ច មូលដ្ឋាន បានចាប់ខ្លួន បុរសម្នាក់ ខណៈជននេះ ប្រុងចូលទៅដុត រថយន្តមួយគ្រឿង ដែលម្ចាស់របស់វា កំពុងចូលចាក់សាំង នៅស្ថានីយ៍ប្រេង តេលា ស្ថិតនៅច្រកចូល ខ្លោងទ្វារវត្តទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីវេលាម៉ោង ប្រមាណ ៧៖១៥នាទី យប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ ។ សមត្ថកិច្ច មូលដ្ឋាន បានឲ្យដឹងថា ជននេះមាន ឈ្មោះ ស៊ុន មករា អាយុ៣២ឆ្នាំ ស្នាក់នៅភូមិ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ៕
ប្រភព៖lookingtoday