អាម៉េរិក ៖ យោងតាមសេចក្តី រាយការណ៍ របស់មន្ត្រី ប៉ូលីសនៅរដ្ឋ Texas សហរដ្ឋអាម៉េរិក បានឲ្យដឹងថា នារីក្រមុំវ័យ ១៨ឆ្នាំម្នាក់ត្រូវ បានចាប់ខ្លួន បន្ទាប់ពីនាងបាន ប្រើប្រាស់កាំបិត កាប់សម្លាប់មិត្តប្រុស របស់នាង ដោយសារតែ ឈ្លោះគ្នាពីរឿង Facebook។
ប្រភពខាងលើបាន ឲ្យដឹងទៀតថា ជនរងគ្រោះមានឈ្មោះ Adrian Sosa អាយុ ១៧ឆ្នាំ ត្រូវបានជនដៃដល់នាង Maria Magdalena Duenas អាយុ១៨ឆ្នាំ សម្លាប់កាលពី ថ្ងៃចន្ទកន្លងទៅ នៅក្នុងផ្ទះរបស់ជនរងគ្រោះ។
តាមសម្តីរបស់ជនល្មើស បានឲ្យដឹងថា ដោយសារតែមានជម្លោះ រឿងបន្តិចបន្តួច ទាក់ទងនឹងការលេង Facebook នាងបានយកកាំបិតបុ័ងតោ នៅក្នុងផ្ទះបាយ កាប់ទៅលើ ជនរងគ្រោះជាច្រើនកាំបិត ចំដើមទ្រូង។ បន្ទាប់ពីទទួល រងរបួសធ្ងន់ ជនរងគ្រោះ ត្រូវបានបញ្ជូន ទៅកាន់មន្ទីពេទ្យ តែត្រូវបានស្លាប់ នៅពាក់កណ្តាលផ្លូវ។ បច្ចុប្បន្ននាង Maria Magdalena Duenas ត្រូវបានតុលាការ រៀបចំសំណុំរឿង ដើម្បីធ្វើការកាត់ទោស ទៅតាមផ្លូវច្បាប់៕
Login
