ចិន៖ កាលពីថ្ងៃទី ២២ កន្លងទៅនេះ ក្នុងកម្មវិធី “MAMA” តារាចម្រៀងប្រុស G-Dragon បានចេញមុខបញ្ជាក់ពី ទំនាក់ទំនងរវាងលោក និង តារាសម្តែង និងបង្ហាញម៉ូដ ជនជាតិ ហុងកុងនាង Angelababy (Angela Yeung) នៅក្នុងកម្មវិធីសន្និសីទកាសែត ដែលរៀបចំឡើងនៅ Hong Kong Asia World Expo Arena។
លោក G-Dragon ជួបគ្នាជាមួយ Angelababy ដំបូងក្នុងកម្មវិធី MAMA កាលពីឆ្នាំមុន។ បន្ទាប់ពីស្គាល់គ្នា Angelababy ក៏បានបង្ហោះ ក្នុងគេហទំព័រផ្ទាល់ខ្លួនរបស់នាង ថា “នាងគឺជាអ្នកគាំទ្រ របស់ G-Dragon”។
G-Dragon បានបញ្ជាក់យ៉ាងច្បាស់ ក្នុងកម្មវិធីសន្និសីទកាសែតថា “ពួកយើងគ្រាន់តែបានជួបគ្នា ក្នុងកម្មវិធី MAMA ប៉ុណ្ណោះ។ ពួកយើងមិនបានដើរលេង ជាមួយគ្នា ឬមានទំនាក់ទំនងស្នេហា ជាមួយគ្នានោះទេ”៕
ប្រភព៖ lookingtoday