CATEGORIES
OTHER

Tuesday, November 19, 2013

Google ព្រមសង ១៧លានដុល្លារ ដល់រដ្ឋទាំង ៣៧​របស់​អាមេរិក

Posted by Unknown  |  at  9:32 PM

កាលពីថ្ងៃចន្ទកន្លងទៅនេះ ក្រុមហ៊ុន Google បានយល់ព្រមសង បង់ប្រាក់វិន័យចំនួន ១៧លានដុល្លារអាមេរិកដ ល់រដ្ឋចំនួន ៣៧ របស់សហរដ្ឋអាមរិក ព្រោះតែមានតាមដាន ការប្រើប្រាស់នូវ ភាពជាឯកជន និងមិនបានអើពើទៅលើ ការប្រឆាំងការលួចតាមដាន ដែលមានប្រើនៅ លើកម្មវិធី Safari របស់ Apple។
យោងតាមសារព័ត៌មាន Apple Insider បានចុះផ្សាយដោយដកស្រង់ នូវសំដីរបស់លោក Eric Schneideman មេធាវីក្រុងញ៉ូវយ៉កថា ក្រុមហ៊ុន Google បានលួចបញ្ជូលនូវ Cookies ចូលទៅកាន់ម៉ាស៊ីន របស់អ្នកប្រើប្រាស់ ដើម្បីតាមដាននូវរាល់ ទង្វើរបស់អ្នកប្រើ ក្នុងចន្លោះឆ្នាំ ២០១១-២០១២។ ការលួចដំឡើងនេះ ក្រុមហ៊ុន Google មិនបានសុំការអនុញ្ញាត ពីម្ចាស់សាមីខ្លួននោះទេ ហើយការធ្វើបែបនេះគឺជា ការរំលោភលើសិទ្ធិ ឯកជនរបស់បុគ្គល។
ក្រុមហ៊ុន Google បានសារភាពថា ខ្លួនពិតជាបានបញ្ចូល Cookies ដោយមិនបានសុំ ការអនុញ្ញាតពិតមែន ប៉ុន្តែគឺគ្រាន់តែចង់ ផ្សព្វផ្សាយពាណិជ្ជកម្ម DoubleClick របស់ខ្លួនប៉ុណ្ណោះ ពោលគឺមានបំណងចង់ លួចតាមដានព័ត៌មាន ឯកជនរបស់បុគ្គល ណាម្នាក់ឡើយ។
ក្រុមហ៊ុន Google ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា ការដែលខ្លួនមិនសុំការអនុញ្ញាត នោះក៏ព្រោះតែកម្មវិធី Safari របស់ Apple បិទមិនឲ្យដំឡើង Cookies ដោយស្វ័យប្រវត្តិ ពីក្រុមហ៊ុនផ្សេង ឬពីកម្មវិធីផ្សេងឡើយ៕

ប្រភព៖lookingtoday

© 2013 Khmerpage.info
.Design By : Sabaynews.org.
back to top