អស្ចារ្យណាស់! ការទន្ទឹងរងចាំរបស់ប្រិយមិត្តដែលចង់ប្រើប្រាស់ភាសាខ្មែរលើ iDevices ជាមួយ iOS 7 ដោយមិនចាំបាច់បំបែកប្រព័ន្ធប្រតិបត្តិការដោយ Jailbreak ត្រូវបានកូនខ្មែរមួយក្រុមរកឃើញវិធីហើយ។
សមាជិកក្រុមនេះបានបន្តទៀតថា ៖”ខ្ញុំគ្រាន់តែមានពេលវេលាតិចតួច ដើម្បីសាកល្បងវានៅល្ងាចថ្ងៃចន្ទដើមសប្ដាហ៍នេះ វាអនុញ្ញាតឱ្យប្រើពុម្ពអក្សរតែមួយប៉ុណ្ណោះ វាដំណើរការបានល្អលើប្រព័ន្ធប្រតិបត្តិការទាំងមូល លើកលែងតែមួយគឺមិនអាចដើរលើ Safari បាន”។
ក្រុមលោកក៏បានសូមអភ័យទោសដោយមិនមានពេលវេលាគ្រប់គ្រាន់ដើម្បី ដោះស្រាយបញ្ហាមួយចំនួន ព្រោះសមាជិកម្នាក់ៗសុទ្ធតែមានការងាររៀងៗខ្លួន។
ប្រិយមិត្តអាចប្រើបានភាសាខ្មែរ បានដោយមិនបាច់ Jailbreak អ្វីទៀតឡើយ បន្ទាប់ពីក្រុមលោកចេញជាផ្លូវការរបស់ដ៏ល្អមួយនេះ។ នេះជាដំណឹងមួយយ៉ាងល្អបំផុត សម្រាប់ប្រជាជនខ្មែរដែលនិយម iDevices។
វិធីដំឡើងដូចខាងក្រោម៖
១. បើក idevice នៅលើ iOS 7:
- ពុម្ភអក្សរ បាត់ដំបង (Battambang): ចុចត្រង់នេះដើម្បីទាញយក…
- ពុម្ភអក្សរ នគរា (Nokora) ចុចត្រង់នេះដើម្បីទាញយក…
២. ទាញយក រួចតម្លើង
៣. រូចរាល់អាចប្រើបាន៖ អាចតម្លើងបានទាំងអស់ប៉ុន្តែដំណើរការ ពុម្ភអក្សរតែមួយគត់ ។ ដូចនេៈត្រូវជ្រើសរើសថា ពុម្ភអក្សរណាដែលចង់ប្រើ។
សូមមើលរូប៖
វិធីដកចេញ៖
១. ចូលទៅ Settings —> General —> Profile
២. ចុច remove
ប្រភព៖ news.sabay.com.kh