អ្វីដែលគួរឲ្យបារម្ភជាងគេនៅ ពេលបាត់ទូរស័ព្ទនោះគឺរូបភាព វីដេអូ លេខទំនាក់ទំនង និងឯកសារមួយចំនួន ដូច្នេះហើយតម្រូវឲ្យអ្នកប្រើ មានភាពឆ្លាតវៃបន្តិចក្នុងការ Back up វាទុកនៅលើកុំព្យូទ័រ ឬនៅលើអ៊ីនធើណែត ដើម្បីការពារ ព្រោះថាចោរដែលបានលួច ឬអ្នកដែលរើសបាន ទូរស័ព្ទរបស់យើងគាត់ច្បាស់ ជាមិនយកវាមកឲ្យវិញនោះទេ។
ប៉ុន្តែមានរឿងមួយដែល គួរឲ្យភ្ញាក់ផ្អើលបន្តិចផង ដែរនៅចិន ដោយកាលពីថ្មីៗនេះ បុរសម្នាក់បានបាត់ទូរស័ព្ទ iPhone ហើយស្រាបតែទទួល បាននូវបញ្ជីឈ្មោះលេខ ទូរស័ព្ទមកវិញពីចោរ ដែលបានលួច។
យោងតាមសារព័ត៌មាន ក្នុងស្រុកមួយបានចុះផ្សាយថា បុរសជនជាតិចិនម្នាក់ឈ្មោះ Zou Bin បានបាត់ទូរស័ព្ទ iPhone របស់គាត់ ខណៈពេលដែលគាត់ជិះ តាក់ស៊ីនៅក្នុងតំបន់ Hunan ជាមួយនឹងអ្នកដំណើរផ្សេងទៀត។ នៅពេលនេះ គាត់មិនបានចាប់អារម្មណ៍នោះ ហើយក៏ត្រូវបានអ្នកអង្គុយ ក្បែរនោះមានឱកាស លួចយកទូរស័ព្ទ iPhone របស់គាត់បាន។ លោក Zou បានព្យាយាមទាក់ទង ទៅកាន់ចោរដែលបាន លួចទូរស័ព្ទរបស់គាត់ ប៉ុន្តែទទួលបានត្រឹមសារ មួយត្រឡប់មកវិញ ដោយនៅក្នុងសារ នោះសរសេរថា "យើងស្គាល់ថា លោកជាអ្នក គឺជាអ្នកដែលជិះ តាក់ស៊ីជាមួយខ្ញុំ ហើយខ្ញុំនឹងផ្ញើរបស់ មួយចំនួនទៅឲ្យលោកវិញ ប៉ុន្តែលោកប្រហែលជា ដឹងច្បាស់ហើយថា វាមិនមែនទូរស័ព្ទនោះទេ"។ លោក Zou មានការងឿងឆ្ងល់យ៉ាងខ្លាំង ថាតើចោរនឹងផ្ញើអ្វីមកវិញ? នៅទីបំផុតគាត់បាន ទទួលប្រអប់មួយ ដែលនៅក្នុងនោះ មានត្រឹមតែលេខទំនាក់ទំនង ដែលចោរសរសេរ ដោយផ្ទៃផ្ទាល់ផ្ញើមកឲ្យវិញ ដោយមានលេខទូរស័ព្ទជាង ១.០០០នាក់។
នេះជារឿងចម្លែកមួយ ដែលធ្វើឲ្យម្ចាស់ទូរស័ព្ទភ្ញាក់ផ្អើល ព្រោះថាចោរបាន ចំណាយពេលកត់ លេខទូរស័ព្ទដែលមាន នៅក្នងបញ្ជីទូរស័ព្ទ របស់គាត់រួចផ្ញើត្រឡប់មកវិញ៕
ប្រភព៖ lookingtoday
Login
