អូស្រ្តាលី៖ តាមប្រភពព័ត៌មាន ពីគេហទំព័រកម្សាន្ត បរទេសមួយ បានឲ្យដឹងថា តារាចម្រៀងប្រុសវ័យក្មេង Justin Bieber នឹងរៀបចំកម្មវិធី ប្រគំតន្ត្រីទេសចរណ៍ នៅប្រទេសអូស្រា្តលី នៅថ្ងៃទី ២៦ វិច្ឆិកា នេះ ។ អ្វីដែលចំឡែកនោះ គឺទស្សនិកជន នៅប្រទេសអូស្រា្តលី ហាក់ដូចជា មិនចាប់អារម្មណ៍ ជាមួយនឹងការចូលរួម ទស្សនា ការប្រគំតន្ត្រីនេះទេ។
ប្រភពព័ត៌មានពី News.com.au បានឲ្យដឹងថា សំបុត្រចូលរួមជាច្រើនសន្លឹក ត្រូវទំលាក់ថ្លៃ ដល់ទៅពាក់កណ្តាល នៃតម្លៃដើមឯណោះ។ ជាពិសេស សំបុត្រចូលរួម ការប្រគំតន្ត្រីរនេះ មានការធ្លាក់ចុះដល់ទៅ ៤១ ភាគរយ បើប្រៀបធៀបជាមួយ នឹងតន្ត្រីទេសចរណ៍ឆ្នាំ មុន។ ការធ្លាក់ចុះនេះ គឺដោយសារតែ មួយរយៈចុងក្រោយ Justin Bieber បានប្រព្រឹត្តិរឿងអាស្រូវ ជាច្រើន រហូតធ្វើឲ្យទស្សនិក ក៏ដូចជាអ្នកគាំទ្រ រិះគន់យ៉ាងខ្លាំង៕
ប្រភព៖lookingtoday
Login

