Lady Gaga ក៏ត្រូវបានទស្សនាវដ្ដីល្បីឈ្មោះចាត់ចូលជាមនុស្សដែលមានឥទ្ធិពល បំផុតរបស់ពិភពលោកទាំង១០០រូបកាលពីឆ្នាំ២០១០ ចំណែកទស្សនាវដ្ដី Forbes វិញក៏បានចាត់ចំណាត់ឲ្យនាងស្ថិតក្នុងលេខ៧ក្នុងចំណោមនារីដ៏ មានឥទ្ធិពលបំផុតក្នុងពិភពលោកទាំង១០០រូបដែរ។
និយាយពីរឿងការតុបតែងខ្លួន Lady Gaga
ចាត់ទុកថានាំមុខគេព្រោះម៉ូដដែលនាងស្លៀកចេញមកគឺប្លែកនិងខុស
ពីគេ ដូច្នេះសម្រាប់នារីម្នាក់នេះបើស្លៀកពាក់ដូចគេមិនហៅថា
Lady Gaga ទេ។
ថ្ងៃនេះ Sabay
សូមនាំយកនូវការតុបតែងខ្លួនប្លែក៧ម៉ូដប្លែកក្នុងរយៈពេល៧ថ្ងៃ
ពី Lady Gaga មកបង្ហាញជូនប្រិយមិត្តទស្សនា។
Lady Gaga
តារាចម្រៀងប៉ុបជនជាតិអ៊ីតាលីសញ្ជាតិអាមេរិករូបនេះមិនត្រឹមតែ
មានសំឡេងពីរោះជាទីពេញនិយមប៉ុណ្ណោះទេ
នាងក៏ជាអ្នកនាំមុខគេផ្នែកម៉ូដសំលៀកបំពាក់
និងការតុបតែងខ្លួនផងដែរ។
ចំពោះការតុបតែងខ្លួន Lady Gaga
យើងអាចនិយាយបានថាពិតជាមិនធម្មតានោះទេ
ព្រោះការតុបតែងខ្លួននាងក៏ជាផ្នែកមួយជំរុញដល់ការនិពន្ធបទ
ចម្រៀងនាងផងដែរ។
ការតុបតែងខ្លួនរបស់នាងពេលបង្ហាញខ្លួនជាសាធារណៈម្ដងៗស្អាត
ប្លែកហើយនេះក៏ជាកត្តាជួយឲ្យកេរ្តិ៍ឈ្មោះរបស់នាងល្បីល្បាញពេញ
ពិភពលោក។
ប្រភព៖ news.sabay.com.kh