CATEGORIES
OTHER

Thursday, November 21, 2013

បទ" Missing You " របស់​ក្រុម​ 2NE1​ ឈានជើង​ចូល​ MAMA Awards 2013 (Video Inside)

Posted by Unknown  |  at  1:33 AM

កូរ៉េ៖ បទចម្រៀង " Missing You " របស់ក្រុម 2NE1 បានចេញផ្សាយ ជាផ្លូវការ នៅព្រឹកនៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០១៣ កន្លងទៅ បានធ្វើឲ្យទស្សនិកជន មានការភ្ញាក់ផ្អើល យ៉ាងខ្លំាង ដោយសារតែ ក្នុងឈុតវីដេអូ បានបង្ហាញពី រូបភាពស្រាត របស់សមាជិកម្នាក់ ក្នុងចំណោម ៤ នាក់។
សមាជិកក្រុមបាន និយាយថា បទចម្រៀង " Missing You " ជាបទមួយ ដែលធ្វើឲ្យក្រុម 2NE1 ឈានជើងចូល កម្មពិធី MAMA Awards 2013 នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០១៣ នេះ។ ទោះបីជាបទនេះ បង្ហាញពីភាពសិចស៊ី យ៉ាងខ្លាំងក៏ដោយ ក៏ទទួលបាន ការគាំទ្រពីសំណាក់ ទស្សនិកជន នៅលើពិភពលោក រាប់លាននាក់។
កាលពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០១៣ កន្លងទៅ ក្រុម 2NE1 បានត្រៀមចេញ ដំណើរទស្សនកិច្ច ជាផ្លូវការ ជុំវិញពិភពលោក ដែលចាប់ផ្តើមដំបូង នៅក្នុងទីក្រុងសេអ៊ូល នៅថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០១៤ ។ បន្ទាប់មកទៅកាន់ប្រទេស China, Hong Kong, Taiwan, Singapore, Thailand, Malaysia និង Japan៕







ប្រភព៖ lookingtoday

© 2013 Khmerpage.info
.Design By : Sabaynews.org.
back to top